Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនតាមរយៈលើកកម្ពស់ជីវភាព និងផ្តល់កិត្តិយស

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ដែលបានចូលរួមការអភិវឌ្ឍកសាងប្រទេសជាតិពីបាតដៃទទេ តាមរយៈការជួយទ្រទ្រង់ជីវភាព និងការផ្តល់កិត្តិយស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញសម្ភោធសមិទ្ធផលនានាក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២០​ ខែមករានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺជាកិច្ចការសំខាន់ ។ សម្តេចថ្លែងថា៖«ពិតណាស់ក្រោយពីសង្គ្រាម យើងមានអតីតយុទ្ធជនច្រើនណាស់ បន្សល់នូវជនពិការ បន្សល់នូវគ្រួសារយោធិនដែលពលី​ដែលយើងត្រូវចិត្តទុកដាក់ក្នុងការជួយ ហើយរាជរដ្ឋាភិបាលតែងតែងគិតគូរទៅលើកិច្ចការងារនេះជាជំហាន»។

សម្តេចជួបសំណេះសំណាលកន្លងទៅ

សម្តេចអះអងថា រាជរដ្ឋាភិបាលមិនដែលទុកចោល អតីតយុទ្ធជន អតីតមន្រ្តីរាជការស៊ីវិល ដែលបានបំពេញភារកិច្ចជួយទៅដល់ប្រទេសជាតិ ចូលរួមក្នុងការអភិវឌ្ឍកសាងប្រទេសជាតិពីបាតដៃទទេនោះទេ ជាស្តែងនៅទីនេះ(ភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ) រាជរដ្ឋាភិបាលបានបង្កើភូមិសម្រាប់អតីតយុទ្ធជន។ សម្តេចបន្តថា៖«ក្នុងទីនេះជាក់ស្តែង ការយកចិត្តទុកដាក់ទៅលើជ្រុងពីរសំខាន់ ទី១ជីវភាព និងទី ២កិត្តិយស ហើយកិច្ចការងារនេះ គឺជាកិច្ចការដែលរដ្ឋាភិបាល បានធ្វើជាប្រចាំទោះបីក្នុងដំណាក់កាលដែលយើងមានលទ្ធភាពច្រើន ហើយដំណោះស្រាយយើងបញ្ចេញជួយតាមច្រើនវិធី ហើយយើងគិតគូរជាបន្តបន្ទាប់នៅពេលមានលទ្ធភាពបន្ថែម»។

ផ្ទះអតីតយុទ្ធជន

ជាក់ស្តែងការគិតគូរពីកិត្តិយស ការកំណត់យកថ្ងៃ ២១ មិថុនា ប្រចាំជាទិវាអតីតយុទ្ធជនកម្ពុជា ដែលបានកំណត់តាំងពីឆ្នាំ ២០០៧ ដើម្បីធានានូវការចងចាំនូវអតីតយុទ្ធជនដែលបានចូលរួមនៅក្នុងបុព្វហេតុជាតិមាតុភូមិជាពិសេសក្នុងជំនាន់សង្គ្រាម។

សម្តេចបន្ថែមថា ៖«បញ្ហាជីវភាពរស់នៅ ក៏រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ជននិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងជនពិការភាព និងគ្រួសារ តាមរយៈការផ្តល់ប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន  និងការផ្តល់ប្រាក់ឧបត្ថម្ភក្នុងការបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាប្រចាំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម