ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យបច្ចុប្បន្នភាពផ្ទះអតីតយុទ្ធជន ដែលបានពលីដើម្បីជាតិ
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យបច្ចុប្បន្នភាពផ្ទះអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ដែលមានការចូលរួមពី លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុក និងកងកម្លាំងការពារព្រំដែន។

ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ នៅតំបន់ផ្ទះអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន ដែលស្ថិតតាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានស្ថាបនារួចរាល់ជាច្រើនដូចជា ផ្លូវ ភ្លើង ទឹក ដែលផ្តល់ភាពងាយស្រួលក្នុងការអោយបងប្អូនអតីតយុទ្ធជន ងាយស្រួលក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត។

សូមបញ្ជាក់ផងដែរថា ចំពោះផ្ទះអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន រៀបចំធ្វើឡើង គឺជាការឆ្លើយតបរបស់រាជរដ្ឋាភិបាល នូវគុណបំណាច់ របស់បងប្អូនអតីតយុទ្ធជនយុទ្ធនារីដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារប្រទេសជាតិរកសន្តិភាពជូនប្រទេសជាតិនិងពលរដ្ឋរហូតដល់មានអ្នកខ្លះស្លាប់បាត់បង់ជីវិតចោលគ្រួសារ ប្រពន្ធ កូន ចៅ ឱ្យនៅកំព្រាឯកោរហូតមកដល់ពេល។

យោងតាមរដ្ឋបាលស្រុកទាំង២ បានអោយដឹងថា តំបន់ផ្ទះអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន នៅថ្ងៃអនាគតតំបន់នេះ នឹងប្រែក្លាយជាច្រកទ្វេភាគី ដែលងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅទីនោះ ក្នុងការដោះដូរកសិផល និងទំនិញផ្សេងៗ៕
ដោយ៖ ភក្ដី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


