Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​៣៨​នាក់ ស្រី​៩​នាក់ លួច​ឆ្លងដែន​ចូលទៅ​ថៃ​ខុសច្បាប់​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​ចាត់​ការបន្ត​តាមច្បាប់

បានផុស

នៅ

បន្ទាយមានជ័យ ៖ តាម​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ខែ្មរ ដែល​ឈរជើង​នៅ​តាម​ព្រំដែន កម្ពុជា .​ថៃ បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែល​ខុសច្បាប់​ចូល​ប្រទេស​ថៃ​តាម​ច្រក​ធម្មជាតិ ចំនួន ៣៨​នាក់ ប្រុស​២៩ ស្រី​៩ នៅ​ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​សា​កែវ កាលពី​យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករ​ទាំង​៣៨​នាក់ នេះ​ក្រោយពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បាន​ចាប់​ឃាត់ខ្លួន​សួរនាំ​បាន​និយាយ​ថា ​ក្រុម​ខ្លួន​បាញ់​បោក​មេខ្យល់​ថា​នាំ​ពួក​ខ្លួន​យក​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ល្អ​នៅ​ខេត្ត​សា​កែវ ក្នុង​១​នាក់​ត្រូវ​បង់ថ្លៃ​ឈ្នួល​ជូន​១.០០០​បាត​ ក្រោយមក​យក​ទៅ​ប្លុង​ចោល​នៅ​កន្លែង​តំបន់​តា​ប្រា​យ៉ា​ត្រូវ​សមត្ថកិច្ច​ដាំ​ចាប់ខ្លួន​តែ​ម្តង​។

ពលករ​ទាំង​៣៨​នាក់ ក្រោយពេល​ឃាត់ខ្លួន​កម្លាំងយោធា​បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់គ្នា​ជាមុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍​ប្រទេស​គេ។

ពលករ​ទាំងអស់​ក្រោយពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ចាត់​ការ​បន្ត​តាមច្បាប់​។

សមត្ថកិច្ច​ខ្មែរ​បាន​និយាយ​ថា ​ពលករ​ខ្មែរ​ទាំង​៣៨​នាក់​ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​នោះ​តើ​មកពី​ល្បិច​មេខ្យល់​ខ្ពស់​រឺ​យ៉ាងណា​រឺ​ពលករ​ខ្មែរ​ទាំង​៣៨​នាក់​ល្ងង់​ទើប​ឲ្យ​មេខ្យល់​ប្រើល្បិច​បោក​បាន​ថា​យក​ទៅរក​ការងារ​កន្លែង​ល្អៗ​ធ្វើ​នៅ​ស្រុក​ថៃ​ទាំង​ប្រទេស​គេ​បិទ​តាម​ព្រំដែន​សូម្បីតែ​សត្វ​ចូល​មិនបាន​ផង​នោះ​ដោយសារ​ជំងឺកូ​វីដ១៩​ រីក​រាលដាល​ខ្លាំង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ក្នុង​ប្រទេស​ថៃ​រោងចក្រ កន្លែង​ផ្សេងៗ​ទៀត​ក៏ត្រូវ​បិត ពលករ​ខ្មែរ​ខ្លះ​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក ថៃ​មក​ស្រុកកំណើត​វិញ​អ្វីៗ​មិនទាន់​ដំណើរការ​នៅឡើយ​ដូច្នេះ​ពលករ​ខ្មែរ​ទាំងអស់​ចង់​ទៅ​ធ្វើ​ការ​នៅ​ថៃ​ប្រយ័ត្ន​ចាញ់បោក​មេខ្យល់​។

សព្វថ្ងៃ​នេះ​ សមត្ថកិច្ច​ថៃ​ធ្វើការ​ទប់ស្កាត់​ពលករ​ខ្មែរ​ដែល​លប​លួច​ចូល​ឆ្លងដែន​ទៅ ធ្វើការ​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់​ខ្លាំង​សំបើម​ណាស់​ដើម្បី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម