ព័ត៌មានជាតិ
អាស៊ាន ស្វាគមន៍ជំនួយកម្ចីពីជប៉ុន ២៥០ ពាន់លានដុល្លារ ដោះស្រាយវិបត្តិកូវីដ-១៩
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ថ្ងៃទី២៧ ខែតុលានេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានបានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជំនួយសន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធការផ្ដល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដល់អាស៊ាន និងប្រទេសជាសមាជិកអាស៊ាន និងផ្ដល់វិភាគទាន ៥០ លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និង ជំងឺកើតថ្មី។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន ២៥០ ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា កន្លងទៅនេះប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ចំពោះជំនួយឥតសំណងចំនួន ២០០ លានដុល្លារដែលជប៉ុនបានប្រកាសជួយដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងបានជួយទៅលើផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន។

ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើឲ្យជប៉ុនបន្តជួយការកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេ ឆ្នាំ២០២៥ និងជួយជំរុញការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសសម្រាប់ផែនការគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ និងចូលរួមចំណែកក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍជាពិសេសនៅតំបន់មេគង្គ។ លើសពីនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានពេញចិត្តចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងជប៉ុន។
នៅក្នុងកិច្ចប្រជុំនេះ ប្រមុខថ្នាក់ដឹកនាំអាស៊ាន និងជប៉ុន បានធ្វើការកត់សម្គាល់ទៅលើចំណុចពីរ ទី១. របាយការណ៍វឌ្ឍនភាពស្ដីពី ការអនុវត្តការកែសម្រួលសេចក្តីប្រកាសចក្ខុវិស័យ ស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន។ ទី២. របាយការណ៍វឌ្ឍនភាពស្ដីពី ការអនុវត្តសេចក្តីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន លើចក្ខុវិស័យ អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។
នៅឆ្នាំនេះ ជប៉ុនគឺជាដៃគូសន្ទនារបស់អាស៊ាន ៤៨ ឆ្នាំមកហើយ។ ប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពតាមសំណើរបស់ជប៉ុន ឲ្យមានកិច្ចប្រជុំពិសេសនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០២៣ ដែលជាខួបលើកទី៥០ នៃការបង្កើតភាពដៃគូរវាងអាស៊ាននិងជប៉ុន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន សម្ដេចតេជោ ហ៊ុន សែន និងប្រមុខថ្នាក់ដឹកនាំអាស៊ានបានគាំ ទ្រឱ្យមានកិច្ចប្រជុំនេះនៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើសុំបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានជប៉ុន ឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនថែមទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានដូចជា វិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គមវប្បធម៌ វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសថា ជប៉ុននឹងបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់នេះ។ ប្រមុខរដ្ឋាភិបាលជប៉ុន និងអាស៊ានបានពិភាក្សាទៅលើបញ្ហាតំបន់ដូចជា សមុទ្រចិនខាងត្បូង មីយាន់ម៉ា និងឧបទ្វីបកូរ៉េជាដើម៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


