ព័ត៌មានជាតិ
ក្រុមហ៊ុន សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ចែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សាដល់ សាលាបឋមសិក្សា ឬស្សីសាញ់
ដោយសារតែការយកចិត្តទុកដាក់ គិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន ២៩១ នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ដែលស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ក្នុងការបរិច្ចាគសម្ភារសិក្សាដែលក្រុមហ៊ុន សាមសុង ធ្វើការចែករំលែកនាពេលនេះ គឺមានកាតាបសិក្សា សៀវភៅសិក្សា ខ្មៅដៃចំនួន និងប៊ិកមួយចំនួនផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឮកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តរក្សាអនាម័យ អនុវត្តវិធានការ ៣កុំ ៣ការពា ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។
លោក ហេង រ៉ាណូ នាយកសាលាបឋមសិក្សាឫស្សីសាញ់ បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជាគណៈនាយកតំណាងឱ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ និងតំណាងមាតាបិតារបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការGood Neighbors ដែលលោកមានសណ្ដានចិត្តសប្បុរសធម៌ជួយឧបត្ថម្ភនូវសម្ភារសិក្សាដល់សិស្សានុសិស្សទាំងអស់ក្នុងពេលនេះ”

លោក ចាន់ សម្បត្តិ ប្រធានគ្រប់គ្រងទូទៅ អង្គការ Good Neighbors បានមានប្រសាសន៍ថា “តំណាងឲ្យ Good Neighbors Cambodia ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានរួមចំនែកចែកសម្ភារសិក្សាដល់កុមារក្នុងសាលាបឋមសិក្សាឬស្សីសាញ់ 100% ចំនួន២៩១ឈុត នេះជាចំណុចចាប់ផ្ដើមគម្រោងCSR project ជាមួយក្រុមហ៊ុនសាមសុងកម្ពុជា។ ខ្ញុំជឿថាប្អូនៗ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលមានចិត្តឆាបឆួលចង់បង្រៀនដល់សិស្សានុសិស្សទាំងអស់ ដូច្នេះព្រឹត្តិការណ៍នៅថ្ងៃនេះ នឹងជួយដល់ការសិក្សារដល់ក្មួយៗទាំងអស់គ្នា។ ”


លោក វ៉រ៉េន ឈូ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទដៃ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “តំណាងឲ្យគ្រួសារ សាមសុង, ខ្ញុំសូមឆ្លៀតឱកាសដ៏មានតម្លៃនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអង្គការ Good Neighbors Cambodia ដែលបានជួយសហការបង្កើតនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់កុមារទាំងនេះ។ ការលះបង់នូវពេលវេលាដ៏មានតម្លៃ ការគាំទ្រពោរពេញដោយក្តីស្រឡាញ់ និងការលះបង់ទាំងចិត្ត ទាំងកាយ របស់អ្នកទាំងអស់គ្នានាថ្ងៃនេះ គឺជាការលះបង់ដ៏អស្ចារ្យបំផុតមិនអាចកាត់ថ្លៃបានដែលលើកទឹកចិត្តឱ្យមានការប្តេជ្ញាចិត្តខ្ពស់របស់យើង ក្នុងការសម្រេចបាននូវគោលដៅក្នុងការជួយសិស្សានុសិស្សទាំងអស់ឱ្យមានភាពកាន់តែប្រសើរឡើង និងអភិវឌ្ឍនូវជំនាញរបស់ពួកគេក្នុងការអាន ការសរសេរ និងការនិយាយតាមរយៈការបរិច្ចាគនូវសម្ភារសិក្សាទាំងនេះ។ ” អ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះ គឺចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានដល់សហគមន៍ ដល់សង្គម និងដល់ប្រទេសកម្ពុជាផងដែរ។


សូមបញ្ជាក់ថា សកម្មភាពសប្បុរសធម៌នេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ គោលលបំណងនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



