Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ការ​ចែកចាយ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​សមធម៌​ក្នុង​តម្លៃ​សមរម្យ​និង​ទាន់ពេល

បានផុស

នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ប្រទេស​អាស៊ី​បូព៌ា​ត្រូវ​ប្រឹងប្រែង​និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ដោយ​មិន​ប្រកាន់​និន្នាការ​ន​យោបាយ និង​មិន​យក​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ធ្វើជា​របៀបវារៈ​នយោបាយ។ ទន្ទឹម​នេះ​ជា​មួយ​នឹង​ការអភិវឌ្ឍន៍​ថ្មីៗ​នៃ​វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​កម្ពុជា​ក៏​សុំ​អំពាវនាវ​ឲ្យ​ការចែក​ចាយ វ៉ាក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌​ក្នុង​តម្លៃ​សមរម្យ​និង​ទាន់​ពេល។ ខណៈ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​ជា​ក្តីកង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក។ ,ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ គឺជា​របៀបវារៈ​ចាំបាច់​ក្នុង​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ការ​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៦ នៅ​ព្រលប់​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​ប្រទេស​ប្រ៊ុយណេ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ ,​ហើយ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ គឺជា​របៀបវារៈ​ចាំបាច់​ក្នុង​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ដោយ​មេដឹកនាំ​អាស៊ាន​ចំនួន​១០ និង​មេដឹកនាំ​ប្រទេស​អាស៊ី​បូព៌ា​ដែល​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូ​វែ​ល​ហ្សេ​ឡង់ សាធារណរដ្ឋ​កូរ៉េ រុស្សី សហ រដ្ឋ​អាមេរិក ហើយក៏​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អង្គការ​សុខភាព​ពិភពលោក​ចូលរួម​ផងដែរ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា «​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នៅតែ​ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​យើង​ទាំងអស់គ្នា​។​ ដូចនេះ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​គឺជា​របៀបវារៈ​ចាំបាច់ ក្នុង​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា។ កម្ពុជា​យល់ថា​ប្រទេស​ទាំងអស់​ត្រូវ​ប្រឹងប្រែង​និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ដោយ​មិន​ប្រកាន់​និន្នាការ​ន​យោបាយ​និង​មិន​យក​ការប្រយុទ្ធ​នឹង​ជំងឺកូ​វីដ​-១៩​ធ្វើជា​របៀបវារៈ​នយោបាយ។ ទន្ទឹម​នេះ​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៃ​វ៉ាក់សាំង​និង​ថ្នាំ​ព្យា​បាល​កម្ពុជា​ក៏​សុំ​អំពាវនាវ​ឲ្យ​ការចែក​ចាយ​វ៉ា​ក់សាំង​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌​ក្នុង​តម្លៃ​សមរម្យ​និង​ទាន់ពេល​»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ​ដើម្បី​ព​ន្លឿ​ន​ការស្តារ​សង្គម​សេដ្ឋកិច្ច​យើង​ត្រូវ​បន្ត​ធានា​ឲ្យបាន​នូវ​ដំណើរការ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់​ផ្គង និង​ពាណិជ្ជកម្ម​ឆ្លងដែន​ពង្រឹង សមត្ថភាព​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​និង មធ្យម លើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី និង យុវជន​ជំរុញ​ការតភ្ជាប់​និង​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងដែន​ឡើងវិញ ។​ក្នុង​ស្មារតី នេះ​,​កម្ពុជា​សូម​អបអរ​ចំពោះ​ការដាក់ចេញ​នូវ​សេចក្តីប្រកាស​មេដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​ការលើកកម្ពស់​វិស័យ​ទេសចរ ណ៍ និង សេចក្តីប្រកាស​មេដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​ការស្តារ​ឡើងវិញ​ប្រកបដោយ​ចីរភាព​និង​បៃតង។

ពាក់ព័ន្ធ​នឹង​ការរៀបចំ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​ថ្មី​ឆ្នាំ ២០២៣-២០២៧ កម្ពុជា​យល់ថា​គួរ​ផ្តោតលើ​កិច្ចសហការ​ក្នុង​វិស័យ​អាទិភាព​ចំនួន ៤ ស្របតាម​និន្នាការ​សកល​រួមមាន ៖(១).​ការពង្រឹង​សន្តិសុខ​ផ្នែក​សុខភាព​សាធារណៈ (២).​ការកសាង​សមត្ថភាព​សហគ្រាស​ខ្នាត​មីក្រូ តូច​និង​មធ្យម (៣).​ការជំរុញ​និង ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​ឌីជីថល និង (៤).​ថាមពល​ប្រកបដោយ​ចីរភាព។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ថា ​កម្ពុជា​ប្រាថ្នា​ចង់​ឃើញ​តំបន់​អាស៊ីអាគ្នេយ៍​ជា​តំបន់​សន្តិភាព​ស្ថិរភាព និង គ្មាន​អាវុធ​នុយក្លេអ៊ែ។ លើ​មូលដ្ឋាន​នេះ​កម្ពុជា​សូម​អំពាវនាវ​សូម​ឲ្យ​រាល់ គំនិត​ផ្តួចផ្តើម​រួមទាំង​សម្ព័ន្ធភាព​យោធា​ដែល​នឹងត្រូវ​បាន​ដាក់​ចេញ​ដោយ​ប្រទេស​អាស៊ី​បូព៌ា​គោរព​ម​ជ្ឈ​ភាព​អាស៊ាន​បំពេញបន្ថែម​នូវ​យន្តការ​ដែល​មាន​ស្រាប់ និង លើ​ការគោរព​គ្នា និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ សន្តិភាព និង វិបុលភាព​ក្នុង​តំបន់៕

ដោយ ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម