Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​នឹងធ្វើ​ការ​បិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ដល់​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា​

បានផុស

នៅ

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការបិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយចំនួន​នៅក្បែរ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក​ស្ថិតក្នុង​ខណ្ឌទួលគោក ក្នុង​រយៈពេល​បី​យប់ ដោយ​ចាប់ពី​យប់​ថ្ងៃទី​២៩, យប់​ថ្ងៃទី​៣១ ខែតុលា និង​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​១៨​និង​០០​យប់ ដល់​ម៉ោង ៧​និង​00 ព្រឹក ខណៈដែល​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ បានបញ្ចប់​ការងារ​សាងសង់​សសរ​គ្រឹះ​ស្ពាន​ទាំងស្រុង និង​ឈានដល់​ដំណាក់កាល​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច ថ្ងៃទី ២៨​ខែ តុលា​ឆ្នាំ​២០២១​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ទីតាំង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មេត្តា​ជ្រាបថា លទ្ធផល នៃ​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​បាន​បញ្ចប់​ការងារ​សាងសង់​សរសរ​គ្រឹះ​ស្ពាន​ទាំងស្រុង​ហើយ នៅ​ខណៈ​ពេលនេះ ការដ្ឋាន​សាងសង់​ឈាន​ដល់​ដំណាក់កាល​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន ។ ដើម្បី​ដំណើរការ​អនុវត្ត​ការងារ​នេះ​ទទួលបាន​នូវ​ប្រសិទ្ធភាព ខ្ពស់​តាម​ការគ្រោងទុក រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបិទ​ចរាចរ​លើ​កំណាត់​ផ្លូវ​មួយចំនួន​នៅក្បែរ​ការដ្ឋាន រយៈពេល​បី​យប់ គឺ​នៅ​យប់​ថ្ងៃទី​២៩, យប់​ថ្ងៃទី​៣១ ខែតុលា និង​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​១៨​និង​០០​យប់ ដល់​ម៉ោង ៧:00 ព្រឹក ដូចខាងក្រោម​៖

១-​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០២១ បិទ​ចរាចរ ផ្នែក​ខាងជើង​ផ្លូវ​កម្ពុជា​ក្រោម ដល់​ផ្លូវ​លេខ ២៥៣ ផ្លូវ​លេខ ២៣៣ និង​មហាវិថី​ម៉ៅ​សេទុង គឺ​ចាប់ពី​ធនាគារ អេ​ប៊ី​អេ “ABA Bank ” ដល់​ផ្លូវ​លេខ​១២២​។​

២-​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ បិទ​ចរាចរ ផ្នែក​ខាងត្បូង​ផ្លូវ​កម្ពុជា​ក្រោម ដល់​ផ្លូវ​លេខ​២៥៣ ,​ផ្លូវ​លេខ ២៣៣ និង​មហាវិថី​ម៉ៅ​សេទុង គឺ​ចាប់ពី​សាលាបឋមសិក្សា​សន្ធរម៉ុក ដល់​ផ្លូវ​លេខ​១៣៤​។​

៣-​យប់​ថ្ងៃទី​០២ ខែ វិច្ឆិកា ឆ្នាំ​២០២១ បិទ​ចរាចរ​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម គឺ​ចាប់ពី​សាលាបឋមសិក្សា​សន្ធរម៉ុក ដល់​ផ្លូវ​លេខ​២៥៣ និង​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម ចាប់ពី​ធនាគារ​អេ​ប៊ី​អេ ” ABA Bank ” ដល់​ផ្លូវ​លេខ​២៣៣​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​តំបន់​ការដ្ឋាន សូម​ធ្វើការ​ពង្វាង​ចរាចរណ៍​ទៅតាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ខាងលើ​។ ចំណែក​បងប្អូន ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន​នៅ​ក្បែរ​ទីតាំង​ការដ្ឋាន​ក្រុមការងារ​នឹង​សម្រួល​ជូន​ឆ្លងកាត់​បាន​។ ផុត​រយៈ​ពេលនេះ​ការដាំ​ន នឹង​បញ្ចប់​ការងារ ហើយ​បើក​ឲ្យ​ធ្វើ​ចរាចរ​ជាធម្មតា​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់ ប្រភេទ ដែល​ធ្វើ​ចរាចរ​ឆ្លងកាត់​នៅ​តំបន់​ការដ្ឋាន​សាងសង់​ខាងលើ នឹងចូលរួម​សហការ​អនុវត្តន៍​ដោយ​ឈរ​លើ​ស្មារតី យោគយល់​អធ្យាស្រ័យ​ខ្ពស់​ស្របតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម