ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រកាសបើកការហោះហើរ ភ្នំពេញ បាងកកឡើងវិញនៅក្នុងខែវិច្ឆិកានេះ
ជើងហោះហើររវាងរាជធានីភ្នំពេញនិងក្រុងបាងកកនឹងចាប់ផ្តើមដំណើរការឡើងវិញចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ដែលគ្រោងធ្វើការហោះហើរនៅរៀងរាល់ថ្ងៃ អង្គារនិងថ្ងៃសុក្រ។ បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាង១ឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងកម្ពុជានិងថៃនៅទីបំផុតក្រុមហ៊ុនបានស្វាគមន៍ការហោះហើរឡើងវិញនិងការបើកប្រទេសឡើងវិញ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនៅថ្ងៃទី ៣ ខែ វិច្ឆិកា។

កាលពីថ្ងៃទី៣ វិច្ឆិកា ២០២១ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រកាសថា នៅថ្ងៃទី១៧ខែវិច្ឆិកានេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េនឹងចាប់ផ្តើម ជើងហោះហើរដំបូងរបស់ខ្លួនហើយបន្ទាប់ពីពន្យារពេលអស់ជាងមួយឆ្នាំ ពីភ្នំពេញទៅបាងកក ចាប់ផ្តើមពីថ្ងៃបុណ្យអុំទូកនេះតទៅតម្លៃរួមបញ្ចូលពន្ធមួយជើងតែទៅគឺចាប់ផ្តើមតែពី១៩៩ ដុល្លារ ,ខណៈដែលតម្លៃសរុបសម្រាប់ការធ្វើដំណើរទាំងទៅទាំងមកផ្តល់ជូននូវតម្លៃទាបចាប់ពី៣៩៩ដុល្លារ។
ជើងហោះហើរលើកដំបូងនឹងចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង០៩និង០០ នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាហើយទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ ទី ក្រុងបាងកកនៅម៉ោង១០:១០ព្រឹកតាមការគ្រោងទុក។ ជើងហោះហើរផ្សេងទៀតនឹងចេញដំណើរនៅថ្ងៃទី២១និង២៣ខែវិច្ឆិកាទៅតាមពេលវេលាហោះហើរដូចគ្នា។

លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ខ្មែរចំនួន ២បានចាប់ផ្តើមប្រតិបត្តិការហោះហើរ ឡើងវិញរវាងទីក្រុងភ្នំពេញ និង ទីក្រុងបាងកកក្រុមទាំងពីរនោះគឺក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី អ៊ែរឡាញ និងក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ប្រទេសថៃបានប្រកាសជាផ្លូវការថាភ្ញៀវទេសចរកម្ពុជាដែលបានចាក់វ៉ាក់សាំងពេញលេញនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសថៃដោយមានការលើកលែងពីកាតព្វកិច្ចចត្តាឡីស័ក។ គោលការណ៍នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចប្រកាសបើកសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញកាលពីថ្ងៃទី១ វិច្ឆិកា ហើយនិងបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី៣០ ខែ វិច្ឆិកា ២០២១ សម្រាប់ខេត្តព្រះសីហនុ និង ថ្ងៃទី១ ខែមករា ២០២២ សម្រាប់តំបន់សៀមរាបអង្គរ។

គួររំឭកថា ការបើកដំណើរការជើងហោះហើរភ្នំពេញ-បាងកក ត្រូវបានប្រកាសបន្ទាប់ពីក្រុមហ៊ុនខេមបូឌាអ៊ែផតបានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២ខែវិច្ឆិកា ២០២១ ថាក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញក៏នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីលនិងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូឆ្នាំ២០២១នេះ ផងដែរ។ បើតាមអ្នកជំនាញអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ដែលបានបើកដំណើរឡើងវិញមានតិចជាង១០ក្រុមហ៊ុនខណៈមុន ពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ មានជាង៥០ក្រុមហ៊ុន៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ