ព័ត៌មានជាតិ
កម្ពុជាត្រៀមលក្ខណៈរួចហើយក្នុងការបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ
កម្ពុជាបានត្រៀមរួចរាល់ហើយក្នុងការបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ខណៈថៃត្រៀមគ្រោងបើកច្រកព្រំដែនឡើងវិញ ដើម្បីទទួលពលករមកពីប្រទេសជិតខាងរួមមាន កម្ពុជា មីយ៉ានម៉ា និងឡាវ។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះថា «ខ្ញុំបានទទួលដំណឹងមកថា ភាគីថៃមានគម្រោងបើកទទួលយកពលករMOUកម្ពុជាទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែនៅមិនទាន់មាននីតីវិធីច្បាស់លាស់នៅឡើយទេ។ យើងទទួលបាននីតីវិធីពង្រាងរបស់ថៃដែរតែត្រូវឆ្លងកាត់គណរដ្ឋមន្ត្រីថៃនិងគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដជាមុនសិន ទើបគេសម្រេច»។

លោកប្រធានសមាគមបានបន្តថា យើងកំពុងរង់ចាំការជូនដំណឹងពីភាគីថៃសិន ហើយមានការងារមួយចំនួនត្រូវធ្វើការពិភាក្សាជាមួយភាគីថៃក៏ដូចជាសមាគមថៃទៅលើពលករដែលរៀបចំឯកសាររួចរាល់ហើយតើវីសាដែលមានត្រូវធ្វើយ៉ាងមិចខណៈបច្ចុប្បន្នមានពលករមានវីសាហើយចំនួន៩ពាន់នាក់។
លោកប្រធានសមាគមបានបន្តទៀតថា នៅសល់៩ពាន់នាក់នេះដោយសារតែរង់ចាំយូរកន្លងមកមានពលករមួយចំនួនដែលបានចុះឈ្មោះទៅធ្វើការនៅប្រទេសថៃ៣០ទៅ៥០ភាគរយបានលួចចូលទៅក្នុងប្រទេសថៃហើយមានខ្លះចូលបាននិងខ្លះទៀតត្រូវតម្រួតថៃចាប់បញ្ជួនត្រឡបមកវិញ។
លោក អន ប៊ុនហាក់ បានបន្ថែមថា ពលករដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំងដែរបញ្ហានេះពលករយើងមិនមានបញ្ហានោះទេព្រោះថា ពលករបានចាក់វ៉ាក់សាំងរួចហើយនិងការធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCRដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ១៩ដែលពលករត្រូវចេញថ្លៃតេស្តខ្លួនឯង។

លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ប៉ុន្តែពេលចូលទៅដល់ប្រទេសថៃមិនតម្រូវឱ្យពលករបង់ទេជាកាតព្វកិច្ចរបស់និយោជកថៃត្រូវបង់ជំនួសទាំងការធ្វើតេស្តនិងចេញថ្លៃព្យាបាលប្រសិនបើពលករនោះមានវិជ្ជមានកូវីដ១៩។

លោក Pairote Chotikasathien មកពីក្រសួងការងារថៃបានមានប្រសាសន៍ថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនឡើងវិញដើម្បីទទួលពលករមកពីប្រទេសជិតខាងនានា គឺកម្ពុជា មីយ៉ានម៉ា និងឡាវក្នុងគោលបំណងបន្ធូរបន្ថយភាពខ្វះខាតកម្លាំងពលកម្មដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។

បើតាមលោក Pairote Chotikasathienបានធ្វើការប៉ាន់ស្មានថាបច្ចុប្បន្ននេះប្រទេសលោកត្រូវការពលរបរទេសចំនួន៤២០.០០នាក់ដែលភាគច្រើនក្នុងការងារសំណង់ រោងចក្រ និងឧស្សាហកម្មអាហារសមុទ្រ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ