ព័ត៌មានជាតិ
មេខ្យល់បម្រុងនាំពលករទៅថៃ ត្រូវកម្លាំងនគរបាលព្រំដែនឃាត់ខ្លួនក្នុងរថយន្ត២គ្រឿង និងពលករខ្មែរ១៤នាក់
បន្ទាយមានជ័យ ៖ ម្តងនេះមេខ្យល់អស់លក្ខណ៍ម្នាក់ ដែលមានគំនិតនាំពលករ១៤នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើដឹកតាមរថយន្ត២គ្រឿង ត្រូវកម្លាំងនគរបាលព្រំដែនឃាត់រថយន្តទាំង២នេះបានក្នុងរថយន្តមានពលករខ្មែរចំនួន១៤នាក់ ក្នុងនោះមានមេខ្យល់ម្នាក់ទៀតចុះគេចបាត់នៅវេលាម៉ោង ១១ យប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ចេញភូមិ គីឡូម៉ែត្រ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែននៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ឃាត់រថយន្តបាន២គ្រឿង។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល បានបញ្ជាក់ឲ្យដឹងបន្តថា រថយន្តទាំង២គ្រឿងនោះមាន ម៉ាកសាំ យ៉ុង ពណ៌ស ផ្លាកលេខ 2V.2810 ភ្នំពេញ និង ១គ្រឿងទៀតរថយន្តមានម៉ាកកា ម៉ា រី សេរី ៩៥ ពណ៌ស ផ្លាកលេខ 2A.2155 បាត់ដំបង។

រថយន្តទាំង២គ្រឿងនោះក្រោយពីដឹកពលករចេញពីភូមិ គីឡូម៉ែត្រ ៤ឆ្ពោះមកកាន់ស្រុកម៉ាឡៃបើកមកដល់ ចំណុច ផ្លូវកែង ខ្លា ងាប់ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រថយន្ត ទាំង ២ នេះដោយឃើញសមត្ថកិច្ចធ្វើការត្រួតពិនិត្យនោះអ្នកបើករថយន្តម៉ាកសាំ យ៉ុង ពណ៌ សចុះគេចខ្លួនបាត់ក្នុងនោះសមត្ថកិច្ច បាន ឃាត់ រថយន្ត ម៉ាក កាម៉ារី ១ គ្រឿង ដែលជាអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់អ្នកបើកឈ្មោះ ឈុំ សា ផុន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រួម និងពលករ ចំនួន ១៤ នាក់។ ពលករទាំង១៤នាក់បានបញ្ជូនមកកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ឈ្មោះ ឈុំ សា ផុនបានប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នកដឹកមនុស្សពីស្រុកខ្មែរ ឆ្លងដែនយកទៅឲ្យមេខ្យល់ នៅប្រទេសថៃក្នុងម្នាក់ជូនយកទៅឲ្យមេខ្យល់នៅថៃ១.០០០បាទនេះជាឈ្នួលជួនទៅ។
លោកបានបញ្ជាក់ឲ្យដឹងបន្តថា រថយន្ត ដឹក ពលករ ទាំង២គ្រឿងនិង អ្នកបើករថយន្តរួម និង ពលករ ទាំងអស់ បានជញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃចាត់ការបន្តហើយ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ