ព័ត៌មានជាតិ
លោកជំទាវ យក់ សម្បត្តិ ថា បុគ្គលិកហាង Pedro ៣០នាក់ ទៀត កំពុងធ្វើតេស្តនៅប៉ាស្ទ័រ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា សំណាកបុគ្គលិកនៅហាង Pedro ចំនួន ៦០នាក់ ត្រូវបានយកកាលពីព្រឹកមិញនេះ ហើយនៅរសៀលនេះ ក្នុងចំណោម ៣០ នាក់ លទ្ធផលតេស្តនៅប៉ាស្ទ័របង្ហាញថា វិជ្ជមាន ៦នាក់។ ដូច្នេះលទ្ធផលតេស្តសំណាកនៅ ៣០នាក់ទៀត។
“យើងរកឃើញ ៦នាក់ នេះប៉ាស្ទ័រទើបពិនិត្យបាន៣០នាក់ទេ ព្រឹកមិញយើងយកសំណាក ៦២នាក់ អញ្ចឹងក្នុងចំណោម ៣០នាក់ជាងយើងរកឃើញវិជ្ជមាន៦នាក់ទៅហើយ។ដូច្នេះយើងកំពុងរង់ចាំសំណាក៣០ នាក់ទៀត ដែលប៉ាស្ទ័រកំពុងតែតេស្ត” ។ លោកជំទាវបន្ថែម។
កាលពីម្សិលមិញក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះ។បុគ្គលម្នាក់នោះត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ