ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បានផុស

នៅ

ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​( MRC )​បាន​ប្តេជ្ញាចិត្ត​បន្ត​ធ្វើ​ការ​រួម​គ្នា​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ គាំទ្រ​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ​ឆ្នាំ ២០២១-២០២៣ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​ជោគជ័យ​ដើម្បី​ការគ្រប់គ្រង​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្តេជ្ញាចិត្ត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា MRC លើក​ទី​២៨ និង កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើក​ទី​២៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រី​និង​ជា​សមាជិក​ក្រុមប្រឹក្សា MRC តំណាង​ប្រទេស​ថៃ​ដែល​ទទួល​វេន​ជា​ប្រធាន​ក្រុមប្រឹក្សា MRC សម្រាប់​ឆ្នាំ ២០២១ និង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា MRC ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក MRC បី​ផ្សេងទៀត​រួមមាន កម្ពុជា ឡាវ​និង​វៀតណាម តំណាង​នៃ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​ដៃគូ​សន្ទនា (​ចិន មី​យ៉ាន់​ម៉ា​)​និង​អង្គការ​តំបន់​និង​អន្តរជាតិ​ពាក់ព័ន្ធ​ព្រមទាំង​មន្ត្រី​នៃ​លេខាធិការដ្ឋាន MRC។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​តំណាង​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ ក្រុមប្រឹក្សា MRC លើក​ទី​២៨ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ លើក​ទី​២៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​ខាងលើ​បាន​ពិនិត្យ​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​ការងារ​របស់ MRC ឆ្នាំ​២០២១ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​តំបន់​,​ការ​លើកកម្ពស់​កិច្ច​ដំណើរ ការ​ស្ថាប័ន​និង​ការអនុវត្ត​ការងារ​, ការ​ជ្រើសរើស​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC ពី​ប្រទេស​ឡាវ​សម្រាប់​ឆ្នាំ ២០២២-២០២៤, ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤​ក្នុង​ឆ្នាំ​២០២៣ ដែល​ប្រទេស​ឡាវ​ជា​ម្ចាស់ផ្ទះ​,​ការ​ពង្រឹង​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ការប្រើប្រាស់​ទឹក និង​ការពិនិត្យ​តាមដាន​ទន្លេ​, ស្ថានភាព​ជលសា​ស្ត្រ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​, ផែន​ការងារ​បច្ចុប្បន្ន​ភាព របស់ MRC សម្រាប់​ឆ្នាំ​២០២២ និង​កិច្ច​ការសំខាន់ មួយ​ចំនួន​ទៀត។ កិច្ចប្រជុំ​ក៏បាន​ពិនិត្យ​អនុម័ត​លើ​វិធាន​ផ្ទៃក្នុង​បច្ចុប្បន្នភាព​របស់​ក្រុមប្រឹក្សា​និង​គណៈកម្មាធិការ​រួម MRC និង​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វា​រី​អគ្គិសនី​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ។

នៅ​ក្នុង​កិច្ចប្រជុំ​ប្រទេស​ជា​សមាជិក MRC ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​ដែល MRC សម្រេចបាន​ក្នុង​ឆ្នាំ​២០២១​ក្នុង​បរិបទ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​និង​បាន​ប្តេជ្ញាចិត្ត​បន្ត​ធ្វើ​ការ​រួម​គ្នា​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ គាំទ្រ​ដល់​ការ​អនុ វត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ឆ្នាំ​២០២១-២០២៣ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ជោគជ័យ​ដើម្បី​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា១៩ នាទី មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

ព័ត៌មានជាតិ៤៩ នាទី មុន

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

សុខភាព១ ម៉ោង មុន

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services