ព័ត៌មានជាតិ
ផ្ទះពលរដ្ឋ ៣ ខ្នងហើយ ក្នុងឃុំកោះសូទិន ត្រូវរុះរើដោយរងការគំរាមកំហែងពីជំនន់ទឹកទន្លេមេគង្គ
អាជ្ញាធរស្រុកកោះសូទិន បន្តចុះជួយសង្គ្រោះ និងអន្តរាគមន៍ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ២ ខ្នងទៀត នៅឃុំកោះសូទិន ដោយមានផ្ទះប្រមាណជាង ៤ គ្រួសារទៀត ត្រូវប្រឈមការបាក់ស្រុតច្រាំងទន្លេ ខណៈទឹកទន្លេមេគង្គបន្តហក់ឡើងទៀត។

លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានហក់ឡើងជាគំហុក បណ្ដាលឲ្យផ្លូវបេតុងមួយចំនួន ត្រូវជន់លិច ហើយប្រជាពលរដ្ឋធ្វើដំណើរតាមទូកចម្លង ឬសាឡាងជំនួសវិញ។ ដោយឡែកនៅឃុំកោះសូទិន មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋត្រូវប្រឈមការបាក់ស្រុតច្រាំងទន្លេ។
លោកអភិបាលស្រុកកោះសូទិន បន្តទៀតថា ក្រោយពីមានការស្នើសុំ និងរាយការណ៍ពីអាជ្ញាធរមូលដ្ឋានមក គណៈបញ្ជាឯកភាពស្រុក បានសហការជាមួយកងកម្លាំងនគរបាលស្រុក ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើផ្ទះដែលប្រឈមរងការបាក់ស្រុត ត្រូវជម្លៀសទៅរកទីសុវត្ថិភាពជំនួសវិញ។

លោកបញ្ជាក់ទៀតថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ និងរុះរើនោះ គិតមកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ មានបីខ្នងផ្ទះហើយ ត្រូវបន្តរៀបចំត្រៀមរុះរើបន្ថែមទៀត ក្នុងភូមិទី ៩ ភូមិទី ១២ នៃឃុំកោះសូទិន។
ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាគណៈបញ្ជាឯកភាពខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់យកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជំនន់ ដែលអាចបង្កឲ្យជន់លិចលំនៅឋានរបស់ពលរដ្ឋ និងត្រៀមរៀបចំទីទួលសុវត្ថិភាពជូនពួកគាត់ ជាពិសេសនោះរដ្ឋបាលខេត្ត បានឲ្យក្រុមគ្រូពេទ្យត្រៀមថ្នាំសង្កូវ ក៏ដូចជាផ្សព្វផ្សាយ ណែនាំបន្ថែមឲ្យប្រជាពលរដ្ឋដែលប្រឈមរងគ្រោះដោយទឹកជំនន់ជន់ ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែទាំកូនចៅតូចៗ ប្រយ័ត្នលង់ទឹក និងថែទាំសុខភាព អនាម័យខ្លួនប្រាណជាប្រចាំ ដើម្បីជៀសឆ្ងាយពីការឆ្លងទាំងឡាយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


