ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ពាន និងផ្លូវ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពស្ពាន និងផ្លូវលំជនបទ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ហៅថា គ.ត.វ និង លោក លឹម អ៊ីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសហការី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ស្ពានបេតុង អាមេ ហៅថា ៖ ស្ពានត្រដក់ពង ប្រវែងបណ្ដោយ ៣០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
ជាមួយនោះ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានអញ្ជើញទៅពិនិត្យផ្លូវបន្តទៀត ចាប់ពីភូមិព្រែកទក់ ដល់ភូមិវាលបំពង់ ឃុំខ្ពបតាងួន ប្រវែង ១៣ គីឡូ ៤០០ ម៉ែត្រ ដែលរងផលប៉ះពាល់ដោយលិចទឹកជំនន់ទន្លេមេគង្គ គិតមកដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លិចអស់ជាង ៨០០ ម៉ែត្រ ហើយ។

ទន្ទឹមនេះដែរ លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានណែនាំដល់មន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្រូវបន្តតាមដានកម្ពស់ទឹក និងតាមដានជំនន់ទឹកលិចឱ្យបានជាប្រចាំ ដើម្បីធ្វើរបាយការណ៍ផ្ញើជូនថ្នាក់ដឹកនាំក្រសួង ស្នើសុំអន្តរាគមន៍ស្ដារឡើងវិញពីការរងការខូចខាតផ្លូវ ខណៈទឹកស្រកទៅវិញ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


