Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ផាជួយសង្គ្រោះទារកកើតមិនគ្រប់ខែមានជំងឺធ្ងន់ធ្ងរច្រើនមុខបានជោគជ័យ​

បានផុស

នៅ

បើតាម​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុករ​បស់ ​Dr.beat Richner ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ ​បញ្ជាក់ថា ​ទារក​អភព្វ​ម្នាក់​ត្រូវបាន​គ្រូពេទ្យ​គន្ធបុប្ផា​ជួយសង្គ្រោះ​បាន​ដោយ​ជោគជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារក​តូច​ខ្ចី អាយុ​បាន​១៥​ថ្ងៃ មកពី​គ្លីនិក​ឯកជន​មួយ នៅ​ខេត្តក្រចេះ កើតមក​មិន​គ្រប់​ខែ ទម្ងន់​តែ​៨​ខាំ មាន​ជំងឺ​រលាក​ខ្លោច​ពោះវៀន និង​រលាក​សួត ដោយ​ឆ្លង​មេរោគ​ក្នុង​ឈាមយ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​ត្រូវបាន​ថែទាំ​សង្គ្រោះ​ជីវិត ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម នៅក្នុង​បន្ទប់​សង្គ្រោះ​ទារក​កម្រិត​៣ ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ អស់​រយៈពេល៦៨​ថ្ងៃ មកហើយ​។​

សូម​អរគុណ ក្រុមគ្រូពេទ្យ​ឯកទេស​សង្គ្រោះ​ទារក និង​អរគុណ​លោកយាយ ដែល​បាន​តស៊ូ​នៅ​មើលថែ​ចៅ បានល្អ រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង រាល់​១​ដុល្លារ​របស់លោក​អ្នក គឺ​ពិតជា​បាន​ជួយ​ព្យាបាលសង្គ្រោះ និង​ការពារ​ជីវិត អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​-​មូលនិធិ​គន្ធបុប្ផា​ស្វី​ស តាំងពី​ឆ្នាំ​១៩៩២៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម