ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា​ មានការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា​ មានការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​

Published

on

មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ​បាន​អះអាង​ថា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា​ មានការ​កើន​ឡើង​គួរ​ឲ្យ​កត់​ស​ម្គាល់​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ដែល​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​ កាន់តែ​រីកចម្រើន​ថែមទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​បែបនេះ ​ខណៈ​ពេល​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​វេទិកា The 6th India-CLMV Business Conclave 2020 តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

​លោក​បាន​បន្ត​ថា ​ជាក់​ស្តែង​នៅ​ឆ្នាំ​២០១៩​តម្លៃ​ពាណិជ្ជកម្ម​ទ្វេ ភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា​មាន​ចំនួន ២៥៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​ឥណ្ឌា​ក្នុង​តម្លៃ ៦៤,៦៧ លាន​ដុល្លារ និង​នាំចូល​ផលិត​វេជ្ជសាស្ត្រ​ពី​ប្រ​ទេស​ឥណ្ឌា​ក្នុង​តម្លៃ ១៩១,៥៩ លាន​ដុល្លារ​។ ​លោក ​ឈួន​ ដា​រ៉ា​ បាន​បន្ថែម​ទៀត​ថា​«​ខ្ញុំ​សូម​សម្ដែង​ការ​ស្វាគមន៍ ចំពោះ​វិនិយោគិន​ឥណ្ឌា ចូលម​ក​វិនិយោគ​នៅ​កម្ពុជា ដោយ​ធានា​ជូន​នូវ​បរិយាកាស​ធុរកិច្ច​ល្អ និង​ជួយ​ជំរុញ​គ្រប់​វិស័យ ដែល​វិស័យ​សំខាន់ៗ​ជាច្រើន​រួមមាន វិស័យ​សុខាភិបាល កសិកម្ម បច្ចេកវិទ្យា អប់រំ ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ដឹកជញ្ជូន​»​។

​​ពាក់ព័ន្ធ​នឹង​វេទិកា​វិញ​លោក រដ្ឋលេខាធិការ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ភាគី​ឥណ្ឌា​ដែល​បាន​អញ្ជើញ​ភាគី​កម្ពុជា​ចូលរួម​ក្នុង​វេទិកា The 6th India-CLMV Business Conclave 2020 ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌា ព្រោះ​នេះ​គឺជា​លើ​ទី​១ ដែល India-CLMV Business Conclave ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដែល​ជា​ការ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​បណ្តា​ប្រទេស CLMV និង​ឥណ្ឌា​ក្នុង​កា​រធ្វើ​វេទិកា​ដ៏​សំខាន់​នេះ​ឆ្ពោះ​ទៅ​មុខ ទោះបី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ Covid -19 ទូទាំង​ពិភពលោក​ក៏ដោយ​។ លោក​បានលើកឡើង​ទៀតថា កិច្ចសហប្រតិបត្តិការ​ល្អ​វាង​ឥណ្ឌា និង ប្រទេស​ជា​សមាជិក CLMV ពិតជា​អាច​ឲ្យ​កម្ពុជា​ឆក់​យក​ឱកាស​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព រវាង​ប្រទេស និង​ប្រទេស ព្រមទាំង​តំបន់​ទាំងមូល ​ផង​ដែរ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ គម្រោង​វិនិយោគ​ក្រុមហ៊ុនចំនួន​៥ មាន​ទុនវិនិយោគ​ជាង ១០០​លាន​ដុល្លារ​អាមេរិក នៅ​កម្ពុជា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services