Connect with us

ព័ត៌មានជាតិ

តារា​ចម្រៀង ម៉េង កែវពេជ្ជតា ប្រកាស​គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី

បានផុស

នៅ

ភ្នំពេញ ៖ ​តារាចម្រៀង​ជើងចាស់​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ចេញ​សារ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ ទំហឹង​ចំពោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេល​អនាគត​តាមរយៈ​ការបោះឆ្នោត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា​ បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​នាង​ខ្ញុំ ម៉េង កែវពេជ្ជតា ព្រមទាំង​ក្រុម​គ្រួសារ​មាន​សេចក្ដីសោមនស្ស​ចូលរួម​គាំទ្រ​ដោយ​ស្មោះ​ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ ជា ក្នុង​ការ​ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​ដោយ​ការបោះឆ្នោត។

គួរ​រំលឹក​ថា​ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ចំនួន​៣៧​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​០២​ ខែធ្នូ ​ឆ្នាំ​២០២១​សម្ដេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​បាន​ប្រកាស​គាំទ្រ​ពេញទំហឹង​ឱ្យ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​ស​ម្តេច​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​។

ទោះជា​យ៉ាងណា​ សម្តេច​បញ្ជាក់​ថា ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​មួយ​រូប​ក្នុងចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី​ជាច្រើន​ប៉ុន្តែ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ទទួល​បាន​ការ​គាំទ្រ​ពេញលេញ​ពី​ស​ម្តេច​តែម្តង​។ ​បច្ចុប្បន្ន​នេះ​ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺ​ជាសមា​ជិ​ក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​។​ ឯកឧត្តម​ក៏​ជា​អគ្គ​មេបញ្ជាការរង​នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក​កម្ពុជា​ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម