ជីវិតកម្សាន្ដ
“ចាប៉ីផ្អែម” បទថ្មីអ្នកនាង ម៉េង កែវពេជ្ជតា រួមសម្តែងនឹងកូនស្រី ក្នុងន័យផ្សព្វផ្សាយកេរដំណែលដូនតាខ្មែរ ទៅកាន់ពិភពលោក
អ្នកនាង ម៉េង កែវពេជ្ជតា ទើបតែបញ្ចេញបទចម្រៀងថ្មីមួយដ៏មានអត្ថន័យ ចំណងជើង “ចាប៉ីផ្អែម” ដោយផ្តិតយកទីតាំងប្រាសាទអង្គរ ក្នុងសម្លៀកបំពាក់បុរាណខ្មែរ និងរួមបញ្ចូលសំឡេងចាប៉ីដងវែង ដេញផ្ទាល់ដោយកូនស្រីរបស់អ្នកនាង គឺកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ ហៅ អូនផ្អែម។
ជាមួយនឹងកាយវិការល្វតល្វន់ រួមនឹងសំនៀងដ៏ស្រទន់ តារាចម្រៀងសំនៀងតូចផ្អែម ម៉េង កែវពេជ្ជតា បានបង្ហាញភាពសមសួនក្នុងឈុតបុរាណខ្មែរ បូករួមនឹងខ្លឹមសារចម្រៀងដែលមានន័យបំផុសឱ្យរួមគ្នាលើកតម្កើងកេរតំណែល ដូនដូនតាខ្មែរបានបន្សល់ទុក ឱ្យស្ថិតនៅល្អផូរផង់ជាដរាប។ ក្នុងនោះ អ្នកនាងបានរំលេចនូវឧបករណ៍ភ្លេងបុរាណខ្មែរដ៏សំខាន់ គឺចាបុីដងវែង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដេញដោយកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ នៅមុខប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញលើពិភពលោក។
មួយបទនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្ររបស់អ្នកនាង បង្ហាញក្តីរំភើបនិងមោទនភាពជាខ្លាំងក្នុងនាមជាខ្មែរ។ ក្នុងនោះគណនីហ្វេសប៊ុក បានបញ្ចេញមតិថា “រួមគ្នាចែករំលែក និងផ្សព្វផ្សាយស្នាមញញឹមនៃកម្ពុជា ទៅកាន់ពិភពលោក បទចម្រៀង ចាបុីផ្អែម ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការចូលរួមថែរក្សាមរតកវប្បធម៏ជាតិខ្មែរ ជាពិសេសប្រាង្គប្រាសាទអង្គរវត្ត និងឧបករណ៍តន្ត្រីបុរាណខ្មែរ ចាបុី ក្រោមការផលិតយ៉ាងយកចិត្តទុកដាក់សំរិតសំរាំងបំផុត ទើបប្រសូតចេញបានស្នាដៃដ៏អស្ចារ្យមួយបទដោយ កំពូលតារាចម្រៀងសំនៀងមនោសញ្ចេតនាដ៏សែនពីរោះគ្មានពីរបងស្រី ម៉េង កែវពេជ្ជតា និងក្មួយផ្អែម ក្រុមគ្រួសារត្រកូលម៉េង សុំកោតសរសើរដោយស្មោះអស់ពីបេះដូង”។
តាមរយៈបទនេះ អ្នកនាងក៏បានបជ្រាបសារ “ឧទ្ទិសថ្វាយបទចម្រៀងនេះ ថ្វាយនិងជូនដល់ដួងព្រះវិញ្ញាណក្ខន្ធមហាបុព្វបុរសខ្មែរគ្រប់ព្រះអង្គ គ្រប់រូប ដែលលោកបានកសាងប្រាង្គប្រាសាទជាច្រើន មានតម្លៃថ្លៃឥតគណនា ទុកជាកេរដំណែល និងជាមហាសម្បត្តិជាមោទនភាពដល់ជាតិកម្ពុជាទាំងមូល តគ្រប់ជំនាន់”។

ទន្ទឹមនេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានថ្លែងអំណរគុណបំផុត ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា និងសមាគមសិល្បករខ្មែរ ដែលបានសម្រួលសម្រួលធ្វើឱ្យបទចម្រៀងពោរពេញដោយអត្ថន័យនេះអាចចេញជារូបរាងបាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


