Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី រំពឹងថានឹងមានក្រុមហ៊ុនកាណាដា មកវិនិយោគ កាន់តែច្រើន

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានក្តីសង្ឃឹមថា នឹងមានក្រុមហ៊ុនមកពីប្រទេសកាណាដាជាច្រើនបន្ថែមទៀតមកធ្វើការវិនិយោគលើទឹកដីខេត្តរតនគិរីក្នុងពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អភិបាលខេត្តរតនគីរី បានធ្វើឡើងនៅ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ាន ស្កាតស៊ីហ្គីណូ  តំណាងឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី០៨ ខែធ្នូនេះ នៅ សាលាខេត្ត។

លោក ញ៉ែម សំអឿន បានជម្រាបតំណាងឯកអគ្គរដ្ឋទូតកាណាដាថា ខេត្តរតនគិរីមានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍ ដោយសារខេត្តមានរមណីយដ្ឋានទេសចរណ៍ស្អាតៗទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ល្បីល្បាញទូទាំងប្រទេស ក៏ដូចជាទៅ ដល់ក្រៅ ប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្ត។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្រៅ ពីនេះខេត្តរតនគិរីមានផ្ទៃដីល្អមានជីជាតិសម្រាប់វិស័យកសិកម្ម និងការដាំដុះលើដំណាំកសិកម្ម និងកសិឧស្សាហកម្មផងដែរ។

លោកអភិបាលខេត្តសង្ឃឹមថា នឹងមានក្រុមហ៊ុនពីប្រទេសកាណាដា បន្ថែមទៀតមកធ្វើការវិនិយោគ លើទឹកដីដ៏សម្បូរបែបនេះ ក្នុងពេលឆាប់ៗខាងមុខ។

លោក យ៉ាន ស្កាតស៊ីហ្គីណូ  តំណាងឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលបានមកដល់ខេត្តរតនគិរី បានឃើញការអភិវឌ្ឍក្នុងខេត្ត ក៏ដូចជារមណីយដ្ឋានស្អាតៗ មានក្រុមហ៊ុនមកពីប្រទេសកាណាដាធ្វើការវិនិយោគក្នុងខេត្តរតនគិរី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់បងប្អូនជនជាតិដើមភាគតិច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម