Connect with us

ព័ត៌មានជាតិ

តាង៉ែននៅ​​ថៃ​នឹង​ស្អុយ​ចោល ទើប​ត្រូវការ​ពលកម្មពី​ខ្មែរ​រាប់​ម៉ឺននាក់

បានផុស

នៅ

ភ្នំពេញ៖ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានមានប្រសាសន៍នៅ រសៀលថ្ងៃទី១៤ធ្នូនេះថា ថៃត្រូវការកម្លាំងពលកម្មខ្មែរប្រមាណ២ទៅ ៣ម៉ឺននាក់ ដើម្បីទៅ បេះផ្លែឈើនៅ តាមចំការកសិកម្មនានាតាមរដូវនៅ ជាប់ព្រំដែនកម្ពុជា‑ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងពលកម្មខ្មែរប្រមាណ២ទៅ ៣ម៉ឺននាក់នោះ នឹងត្រូវបញ្ជួនពីខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដើម្បីបេះផ្លែឈើពិសេសផ្លែតាង៉ែននៅ ខេត្តចន្ទបូរីថៃ។

«តាមអ្វីដែលខ្ញុំបានដឹងភាគីថៃក្នុងកំឡុងខែធ្នូនិងខែមករានេះ ពលករតាមរដូវកាលឬទៅព្រឹកវិលល្ងាចនេះអាចមាន​ពី​ ២​ទៅ​ ៣ ម៉ឺននាក់ ពីព្រោះជារដូវការបេះផ្លែតាង៉ែនដែលឱ្យផលក្នុងខែ១២និងខែ១។ អីចឹងត្រូវការកម្លាំងពលកម្ម​បន្ទាន់»។

កសិករថៃបានដាក់សម្ពាធដល់រដ្ឋាភិបាល ដើម្បីសុំចរចារជាមួយខេត្តជាប់ព្រំដែនពិសេសខេត្តនៅជាប់ខេត្តចន្ទបូរីដែលមានខេត្តបាត់ដំបងនិងប៉ៃលិនបើកច្រកឱ្យពលករខ្មែរអាចចេញទៅបេះផ្លែតាង៉ែនបាន ព្រោះថាបើអត់មានពលករខ្មែរទៅទេបេះអត់ទាន់អាចខូចស្អុយចោល។

លោកបានបន្តទៀតថា កន្លងមកការប្រមូលផលកសិកម្មថៃគឺពឹងផ្អែកលើកម្លាំងកពលកម្មខ្មែរសុទ្ធសាធតែម្តង។ បើមិនមានកម្លាំងពលកម្មខ្មែរទេ ផលិតផលកសិកម្មទាំងនោះនឹងត្រូវខូចទាំងអស់នៅតាមព្រំដែន។ ដូចនេះចង់ឬមិនចង់រាជរដ្ឋាភិបាលថៃ ត្រូវតែចំណាយប៉ុន្មានក៏ត្រូវតែធ្វើដែរ ដើម្បីធ្វើយ៉ាងណាឲ្យមានកម្លាំងពលកម្មគ្រប់គ្រាន់ទៅ ជួយដល់កសិករ​ដើម្បីប្រមូលផលបានទាន់ពេលវេលា។

លោក ឃឹម ទិព្វមន្នី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិដូងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងថា តាមការព្រមព្រៀងគ្នារវាងភាគីកម្ពុជា​និង​ថៃ គឺថៃអនុញ្ញាត​ឱ្យនាំពលករខ្មែរទៅ ធ្វើការនៅ ខេត្តចន្ទបូរី ប្រទេសថៃតាមច្រកអន្តរជាតិនេះមួយសប្តាហ៍ ២ថ្ងៃគឺថ្ងៃអង្គារនិងថ្ងៃពុធ។

លោកបញ្ជាក់ថា ក្នុងសប្តាហ៍ទី១ នាថ្ងៃទី០៨ទៅទី០៩ ធ្នូ មានពលករខ្មែរសរុបប្រមាណ២០០នាក់ ត្រូវបានបញ្ជូនទៅ ធ្វើការសាកល្បង បើសិនជាការធ្វើការរលូនមិនមានបញ្ហាអ្វី ភាគីថៃនឹងបន្ថែមថ្ងៃដើម្បីបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃបន្ថែមទៀត។

លោក ឃឹម ទិព្វមន្នី បានបន្តថា ពលករខ្មែរដែលបញ្ជូនទៅធ្វើការនៅខេត្តចន្ទបូរីប្រទេសថៃ គឺត្រូវបំពេញលក្ខណ្ឌមួយចំនួនហើយ​ស្ថិត​នៅ​ក្រោមការត្រួតពិនិត្យពីមន្រ្តីច្រកទ្វាព្រំដែននិងមន្រ្តីមន្ទីរការងារជាដើម និងត្រូវមានក្រុមហ៊ុននិងថៅ កែមកធានាច្បាស់លាស់។ បន្ថែមពីនោះត្រូវមានឯកសារភ្ជាប់ខ្លួនមួយចំនួនដូចជាបណ្ណព្រំដែន, បណ្ណចាក់វ៉ាក់សាំង២ដងយ៉ាងតិច ប័ណ្ណពិនិត្យសុខភាព ដែលបង្ហាញពីការធ្វើតេស្តរហ័សមិនលើសពី៧២ម៉ោង។ ពេលទៅ ដល់ប្រទេសថៃត្រូវធ្វើតេស្តរហ័សម្ដងទៀត និងធ្វើចត្តាឡីស័ក ១សប្តាហ៍រួចធ្វើតេស្តរកមេរោគកូវីដ១៩ ដោយម៉ាស៊ីនPCR ម្ដងទៀតទើបអនុញ្ញាតឱ្យចូលធ្វើការ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម