ព័ត៌មានជាតិ
មេបញ្ជាការ នៃកម្លាំងប្រដាប់អាវុធខេត្តបន្ទាយមានជ័យ និងកងកម្លាំងបូព៌ាប្រទេសថៃ ជួបពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា
កាលពីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ មេបញ្ជាការវរនគរបាលការពារព្រំដែនគោក នៃខេត្តបន្ទាយមានជ័យ និង អាជ្ញាធរក្រុងប៉ោយប៉ែត បានជួបពិភាក្សាដោះស្រាយបញ្ហាក្នុងតំបន់រួមគ្នា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបូព៌ា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើការជាមួយគ្នា និងទំនាក់ទំនងល្អរវាងអង្គភាពយោធាក្នុងតំបន់ នៃប្រទេសទាំងពីរ។

ពិធីជួបពិភាក្សានេះប្រព្រឹត្តធ្វើនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយភាគីថៃ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស ណៈ អយុថាយ៉ា មេបញ្ជាការកងកម្លាំងបូព៌ា និងភាគីកម្ពុជាដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១។

តាមរយៈជំនួបនេះ កងកម្លាំងកម្ពុជា-ថៃ បានបន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។

ជំនួបនេះធ្វើឡើងក្រោយប៉ុន្មានថ្ងៃដែលសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបបានក្រុមឧក្រិដ្ឋជនជនជាតិថៃ សម្ងំលួចលាក់ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ៕
អត្ថបទ ៖ អ ពៅ




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


