ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ អ្នកជំងឺអូមីក្រុង ដែលកំពុងសម្រាកព្យាបាល មិនមានរោគសញ្ញា អ្វីគួរកត់សម្គាល់នោះទេ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុងចំនួន ៣៤នាក់ ហើយក្នុងនោះមាន ៣នាក់បានជាសះស្បើយ។
លោកស្រីបានបន្តថា ចំពោះស្ថានភាពសុខភាព របស់អ្នកជំងឺអូមីក្រុងទាំងនោះ មានលក្ខណៈល្អប្រសើរ ដោយមិនមានរោគសញ្ញា អ្វីគួរកត់សម្គាល់នោះទេ។ លោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ ៣ការពារ និង ៣កុំ និងចាក់វាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នានៅពេលដល់វេនរបស់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
សូមជម្រាបថា ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ Pfizer ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ៧៨៣,០០០ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។ ប៉ុន្តែ មិនត្រូវភ័យស្លន់ស្លោនោះទេ។ សម្តេចតេជោ បានអះអាងថា ប្រទេសកម្ពុជា កំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ មិនឲ្យរីករាលដាលចូលទៅក្នុងសហគមន៍ នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់ មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ មានលទ្ធភាពចម្លងលឿន ជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា៖ ដែលតា និងអាល់ហ្វាជាដើម។
ក្រសួងសុខាភិបាល បានរាយការណ៍ថា មានករណីមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុងនៅកម្ពុជា លើកដំបូង នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ទៅលើស្ត្រីមានផ្ទៃពោះ ជាជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរ តាមជើងហោះហើរចេញ ពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច)។ បច្ចុប្បន្នអ្នកជំងឺអូមីក្រុង កំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


