ព័ត៌មានជាតិ
ស្រាវជ្រាវឃើញមនុស្ស ៤៤ នាក់ ជាប់ពាក់ព័ន្ធ ស្រ្តីឈ្មោះ អៀម ធីតា តេស្តមានកូវីដ ១៩
ភ្នំពេញ៖ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២០នេះ រកឃើញអ្នកជាប់ពាក់ព័ន្ធទៅនឹងស្រ្តីឈ្មោះ អៀម ធីតា ដែលបានឆ្លងកូវីដ១៩ មានចំនួន ៤៤ នាក់។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថា អ្នកពាក់ព័ន្ធទាំង៤៤នាក់នេះមន្ត្រីបានយកវត្ថុសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកំពុងធ្វើចត្តាឡីស័កនៅពេទ្យជ័យជំនះក្រុងតាខ្មៅនៅសាលាបឋមសិក្សាព្រែកតាពៅ និងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។
លោកបន្តទៀតថា ចំណែកមនុស្ស ០២ នាក់ ដែលមានលំនៅនៅក្រុងតាខ្មៅ ដែលក្រសួងបានប្រកាសរកឃើញនៅព្រឹកនេះ មន្ទីរក៏បានស្រាវជ្រាវរកអ្នកពាក់ព័ន្ធបានចំនួន២៣នាក់មកធ្វើចត្តាឡីស័កនិងយកវត្ថុសំណាកទៅធ្វើតេស្តរកកូវីដ១៩ ផងដែរ។
អាជ្ញាធរខេត្តកណ្តាល បានសម្រេចការផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។ ស្រ្តីរូបនេះដែលមានលំនៅនៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅលេងម្ដាយនៅស្រុកកណ្ដាលស្ទឹង មុនតេស្តឃើញវីជ្ជមានកូវីដ ១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


