សម្តេចតេជោ ប្រកាសបើកទូលាយឲ្យពលរដ្ឋ​តាមខេត្តឡើងមកចាក់វ៉ាក់សាំង Pfizer នៅ ភ្នំពេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ ប្រកាសបើកទូលាយឲ្យពលរដ្ឋ​តាមខេត្តឡើងមកចាក់វ៉ាក់សាំង Pfizer នៅ ភ្នំពេញ

បានផុស

នៅ

ថ្លែងដោយគ្មានភាពស្ទាក់ស្ទើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឲ្យពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចាក់វ៉ាក់សាំង Pfizer អាចឡើងមកចាក់នៅក្នុងរាជធានីភ្នំពេញបានដោយសេរី។ សម្តេចប្រកាសបែបនេះ នៅក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១០ ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមានប្រសាសន៍ដូច្នេះថា« បងប្អូនព្រួយបារម្ភខ្លាចថាក្រែងនាំគ្នាផ្អើលមកចាក់នៅភ្នំពេញ… ឥឡូវខ្ញុំសូមប្រាប់ទៅចេះ វិធីដែលល្អជាងគេ ផ្អើលទៅណាទៅៗ ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅចាក់នៅភ្នំពេញ ចាក់ឲ្យគេទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចគ្នាទេ ចាក់ Pfizer ឲ្យអស់ទៅ»។

លើសពីនេះទៀត សម្តេចតេជោ បានប្រាប់ទៅលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថា អ្នករស់នៅភ្នំពេញអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer ក៏ចាក់ទៅ ព្រោះវ៉ាក់សាំងនេះដឹកយកទៅខេត្តអាចខូច ដោយសារអត់មានប្រព័ន្ធរក្សាទុក ៨០អង្សាក្រោមសូន្យ ដូច្នេះទាំងអ្នកខេត្ត និងភ្នំពេញ អាចចាក់បានទាំងអស់គ្នានៅរាជធានីភ្នំពេញ។

កន្លងមករដ្ឋមន្រ្តីក្រសួងសុខាភិបាល បារម្ភខ្លាចមានការដណ្តើមគ្នាចាក់វ៉ាក់សាំងនេះ ទើបសុំអនុសាសន៍ពីសម្តេចតេជោ។ ក្រោយជ្រាបបញ្ហានេះ ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន សង្កាត់ធ្ងន់ថា« ខ្ញុំចង់ឲ្យទៅដណ្តើមនឹងហើយ យើងមិនពិបាកដឹកមនុស្ស ដឹកគ្រូពេទ្យយកមកចាក់នៅតាមខេត្ត»។

សម្តេចបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជា មិនបានបែងចែកតំបន់នោះទេ អ្នកណាចង់ចាក់វ៉ាក់សាំង គឺបើកសេរី អ្វីដែលសម្តេចបារម្ភ គឺមេរោគបំប្លែងអូមីក្រុងមកដល់កម្ពុជា រាយពេញប្រទេស។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ខែ មករាឆ្នាំ២០២២២ខាងមុខតទៅ។

គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីជ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដោយប្រើវ៉ាក់សាំង Pfzer ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូសជំរុញរូច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ឬដួសជំរុញរួច។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៨មករា៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services