ឆ្នាំ២០២១ កម្ពុជានាំចេញវិស័យវាយនភណ្ឌជិត១០ពាន់លានដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆ្នាំ២០២១ កម្ពុជានាំចេញវិស័យវាយនភណ្ឌជិត១០ពាន់លានដុល្លារ

បានផុស

នៅ

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញផលិតផលវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានទឹកទឹកប្រាក់ប្រមាណជិត ១០ ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបណ្ឌិត អ៉ិត សំហេង នៅក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបន្តថា វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០%។

ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ បានងើបឡើងវិញបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះការនាំ​ចេញសម្លៀកបំពាក់មានទឹកប្រាក់ ៦.៥៣៨លានដុល្លារ កើនឡើង៦% ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ ១.១១៣លានដុល្លារ កើនឡើង២០% ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ ១.១៧៩លានដុល្លារ កើនឡើង៤៩%។

លោករដ្ឋមន្ត្រីមានប្រសាសន៍រំលឹកថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។

គិតត្រឹមចុងឆ្នាំ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។ បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨លើក ដោយកើនពី ៤០ដុល្លារអាមេរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារអាមេរិក ទៅ ២២២ដុល្លារអាមេរិកក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១លាននាក់ដែលទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ។

គួរបញ្ជាក់ជូនដែរថា សន្និបាតក៏មានរៀបចំពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៣ ផងដែរ។ ក្នុងនោះអង្គសន្និបាតបាន​ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំនួសលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលទើបផុតអាណត្តិ ហើយដែលត្រូវបានគណៈកម្មការប្រតិបត្តិផ្តល់ងារជាប្រធានកិត្តិយស

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services