ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ GTI កើនឡើងខ្ពស់ក្នុងត្រីមាសទី៣កន្លងមកនេះ ជម្រុញដោយការងើបឡើងវិញនៃតម្រូវការលើផលិតផលសម្លៀកបំពាក់កាត់ដេរ
ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) បានរាយការណ៍ពីការកើនឡើងនៃចំណូលអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសទី៣ឆ្នាំ២០២៤ សម្រេចបានចំនួនជាង ៧៩ពាន់លានរៀល កើនឡើងជាង១៩% ធៀបនឹងត្រីមាសទី២ឆ្លុះបញ្ចាំងអំពីការសន្ទុះងើបឡើងវិញនៃតម្រូវការសកលលើផលិតផលសម្លៀកបំពាក់កាត់ដេរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា សម្រាប់ត្រីមាសទី៣នេះដែរ ក្រុមហ៊ុនក៏ទទួលបាននូវប្រាក់ចំណូលដ៏ខ្ពស់ដែលមានចំនួន ១,៣៧៤ ពាន់លានរៀល ដោយកើនឡើងជាង៥៨៨%ធៀបនឹងត្រីមាសទី២ដែលមានការខាតបង់នូវប្រាក់ចំណេញរហូតដល់ជាង២៨១ លានរៀល។
លោក Chen Tsung Chi អភិបាលរបស់ក្រុមហ៊ុនបានថ្លែងនៅក្នុងរបាយការណ៍នោះថា ការកើនឡើងប្រាក់ចំណូល ១៩.១៣% ដោយសារការកើនឡើងនូវការបញ្ជាទិញរបស់អតិថិជន និង ការកើនឡើងនូវសេវា កាត់ដេរសំលៀកបំពាក់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤។

លោកបានថ្លែងបញ្ជាក់ទៀតថា៖« ការកើនឡើងចំណេញប្រតិបត្តិការ ដោយសារការកើនឡើងនៃប្រាក់ចំណូល ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ការកើនឡើងចំណេញសុទ្ធ ដោយសារការកើនឡើងនៃប្រាក់ចំណូល និងការបម្រែបម្រួលលើការគណនាពន្ធពន្យា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


