ព័ត៌មានជាតិ
ស្ត្រីម្នាក់ធ្លាប់ទៅទិញឥវ៉ាន់នៅហាង Pedro ធ្លាក់ខ្លួនឈឺក្អកក្ដៅខ្លួន ទើបដឹងថាកើតកូវីដ១៩
ភ្នំពេញ ៖ ស្ត្រីម្នាក់មានឈ្មោះ លី ចិន្តា អាយុ១៨ឆ្នាំ រស់នៅខណ្ឌដូនពេញ ធ្លាប់បានទៅទិញឥវ៉ាន់នៅហាង Pedro បានធ្លាក់ខ្លួនឈឺ ដោយមានអាការៈក្អកក្តៅខ្លួន ទើបដឹងថា ខ្លួនកើតកូវីដ១៩។ ស្ត្រីរូបនេះ ស្នាក់នៅផ្ទះលេខ58E3Z ផ្លូវលេខ126 ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ភ្នំពេញ ធ្លាប់បានទៅទិញឥវ៉ាន់ហាង Pedro កាលពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រហូតដល់ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ មានអាការក្អកក្តៅខ្លួន ទើបរាយការណ៍ជូនកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងគណៈអភិបាលខណ្ឌ ហៅរថយន្តសង្គ្រោះបន្ទាន់ដឹកស្ត្រីខាងលើទៅសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ នៅរសៀលថ្ងៃទី៩ ធ្នូនេះ។
សូមបញ្ជាក់ថា នៅក្នុងគ្រួសាររបស់ស្ត្រីខាងលើ មានសមាជិក១២នាក់។ បច្ចុប្បន្នខាងក្រសួងសុខាភិបាល បានកំពុងយកសំណាកដើម្បីយកទៅពិនិត្យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


