ព័ត៌មានជាតិ
ក្រសួងមិនទាន់ឆ្លើយតបចំពោះការតវ៉ាលទ្ធផលប្រឡងបាក់ឌុបរបស់បេក្ខជនប្រឡងធ្លាក់នៅឡើយ
ក្រសួងអប់រំយុវជន និងកីឡា នៅមិនទាន់អាចឆ្លើយតបឬមានដំណោះស្រាយចំពោះការតវ៉ារបស់បេក្ខជនប្រឡងធ្លាក់បាក់ឌុបមួយចំនួនដែលទាមទារស្នើសុំក្រសួងធ្វើកំណែវិញ្ញាសារប្រឡងឡើងវិញនៅឡើយទេ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ១៨មករា នេះថា លោកពុំទាន់អាចអធិប្បាយករណីនេះជូនបាននៅឡើយទេ។

កាលពីរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ មានបេក្ខជនប្រឡងធ្លាក់បាក់ឌុបប្រមាណជិត ២០០ នាក់បានប្រមូលផ្តុំគ្នាមុខក្រសួង អប់រំ យុវជន និងកីឡា ទាមទារសុំក្រសួងធ្វើកំណែវិញ្ញាសារប្រឡងឡើវិញដោយសារពួកគាត់មិនអស់ចិត្តនឹងលទ្ធផលប្រឡង។
បេក្ខជន ជី លៀបហេង បានដាក់សំណើរឱ្យក្រសួងសើរើ ពិនិត្យកែឡើងវិញសន្លឹកកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយអះអាងថា ខ្លួនធ្វើបានច្រើនទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា និងបានឃើញចម្លើយអត្រាកំណែ និងសន្លឹកកិច្ចការ ប៉ុន្តែលទ្ធផលបែរជាធ្លាក់។
នេះជាលើកទី២ហើយដែលមានបេក្ខជនប្រឡងធ្លាក់បាក់ឌុបតវ៉ាលទ្ធផលប្រឡង ខណៈលើកទី១ធ្វើឡើងក្នុងសម័យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១៩ សីហា ឆ្នាំ២០១៩ កន្លងទៅដោយពេលនោះបេក្ខជនមួយចំនួនបានធ្វើកាតវ៉ាចំពោះលទ្ធផលប្រឡងរបស់ពួកគេដោយមានបេក្ខជនខ្លះតវ៉ាឲ្យក្រសួងអប់រំសើររើលទ្ធផលប្រឡងឡើងវិញ និងបេក្ខជនខ្លះទៀតចង់ឲ្យក្រសួងពិនិត្យឡើងវិញនូវមុខវិជ្ជាមួយចំនួនដែលពួកគេទទួលបាននិទ្ទេសមិនសូវល្អដូចជាគណិតវិទ្យា ភាសាខ្មែរនិងមុខវិជ្ជាផ្សេងៗទៀតជាដើម។
ជាលទ្ធផលក្រសួងអប់រំបានការសម្រេចបង្កើតគណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ានេះផងដែរ។ ប៉ុន្តែសម្រាប់សម័យប្រឡង ២៧ធ្នូ ២០២១ នេះគេមិនដឹងថា តើក្រសួងនឹងបង្កើតគណៈកម្មការពិនិត្យនិងដោះស្រាយការតវ៉ាដូចឆ្នាំ២០១៩កន្លទៅយ៉ាងណានោះទេ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


