ព័ត៌មានជាតិ
គណៈកម្មការទី៧រដ្ឋសភា នឹងអញ្ជើញក្រសួងអប់រំ ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារក្នុងវិស័យអប់រំ
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងអប់រំ មកកាន់វិមានរដ្ឋសភា ដើម្បីធ្វើបាឋកថាអំពីវឌ្ឍនភាពនៃការងារក្នុងវិស័យអប់រំ។

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ ដឹកនាំសមាជិកសមាជិកា ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការ ការងារត្រៀមចុះបេសកកម្មឈ្វេងយល់ទៅកាន់ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ និងបានពិភាក្សាពីការត្រៀមអញ្ជើញលោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើបាឋកថាអំពីវឌ្ឍនភាពនៃការងារក្នុងវិស័យអប់រំ។
ការអញ្ជើញប្រតិភូក្រសួងអប់រំ ពីសំណាក់គណៈកម្មការជំនាញរដ្ឋសភា គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តផ្តោតលើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអាទិភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញវិធានការគន្លឹះចំនួន៤ ក្នុងវិស័យអប់រំ ១)ការពង្រឹងអភិបាលកិច្ចសាលារៀន ២)ការពិនិត្យកែសម្រួល រៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣)ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ក៏ដូចជាចក្ខុវិស័យកម្ពុជា២០៥០ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់វិស័យអប់រំ ដែលក្នុងនោះមានជាអាទិ៍ ការបន្តធ្វើកំណែទម្រង់គ្រូបង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។

ការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួង បាននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូ។ ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំបានរុញកំណែទម្រង់តាមរយៈគម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព”ដល់សាលារៀន ដោយក្នុងអំឡុង៥ឆ្នាំកន្លងទៅនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យាវិធីសាស្ត្របង្រៀនថ្មីនិងស្តង់ដាសាលារៀនគំរូ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


