Connect with us

ព័ត៌មានជាតិ

Update៖ ករណី​ស្រ្តី​​ម្នាក់​នៅ​ផ្សារ​ថ្មី អះអាង​ឆ្លងកូវីដ ១៩ គ្រាន់​តែ​ករណី​សង្ស័យ កំពុង​រង់ចាំ​លទ្ធផល

បានផុស

នៅ

ស្ត្រី​ម្នាក់​មាន​ឈ្មោះ​ លី ចិន្តា អាយុ១៨ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ថ្មី​ទី ២ ខណ្ឌដូនពេញ ដែល​ត្រូវ​បាន​សារព័ត៌មាន​រាយការ​ម្សិលមិញ​ថា​ឆ្លង​កូវីដ ១៩ តាម​ការ​បញ្ជាក់​របស់​មន្រ្តី​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី ២ គ្រាន់​តែ​ជា​ករណី​សង្ស័យ ហើយ​លទ្ធផល​តេស្ត​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ។

តាម​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​ពីរ ស្រ្តី​នោះ​បាន​ទៅ​ហាង Pedro នៅ​ថ្ងៃ ២៧ វិច្ឆិកា ហើយ​នៅ​ថ្ងៃ ០៩ ធ្នូ ក៏​មាន​អាការៈ​ក្អក និង​ក្តៅ​ខ្លួន មាន​ការ​ភ័យ​ខ្លាច ក៏រាយការណ៍​ទៅ​អាជ្ញាធរ ហើយ​មន្ទីរ​សុខាភិបាល​ក៏​ដឹក​យក​ទៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ដើម្បី​ធ្វើ​តេស្ត​សំណាក។

រហូតដល់​ព្រឹកនេះ​ លទ្ធផល​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។ សូមបញ្ជាក់ថា នៅក្នុង​គ្រួសារ​របស់​ស្ត្រី​ខាងលើ មាន​សមាជិក​១២​នាក់​។ បច្ចុប្បន្ន​ខាង​ក្រសួងសុខាភិបាល បាន​កំពុង​យក​សំណាក​ដើម្បី​យក​ទៅ​ពិនិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១១ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម