មាន​ជនអនាមិក​បាន​ក្លែង​បន្លំ​​ឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ឆាតទៅបំផុសបំផុល ធ្វើអោយមានការភ័ន្តច្រលំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មាន​ជនអនាមិក​បាន​ក្លែង​បន្លំ​​ឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ឆាតទៅបំផុសបំផុល ធ្វើអោយមានការភ័ន្តច្រលំ

Published

on

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលគណនី Telegram មួយ ដែលយករូបថត និងដាក់ឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាល​ជាតិ ឆាតទៅបំផុសបំផុល ធ្វើអោយមានការភ័ន្តច្រលំ។

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់អ្នក​នាំពាក្យ​អគ្គស្នងការនគរបាលជាតិ​ ថ្មី​ៗ​នេះ​មាន​ជនអនាមិក​​បាន​បង្កើត​គណនេយ្យ និង​ក្រុម​ទំនាក់ទំនង​ការងារ​តាមប្រព័ន្ធ Telegram ដោយ​ប្រើប្រាស់រូបថត ឯកឧត្តម​ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និង​ធ្វើ​ការទាក់ទងទៅអង្គភាពចំណ​ុះ បញ្ជការដ្ឋាន​កងទ័ព​ជើងទឹក​​ នៃអគ្គបញ្ជាការដ្ឋាន​កងយោពលខេមរភូមិន្ទ ក្រសួងការពារជាតិ​ ក្នុងគោល​បំណងទុច្ចរិត ធ្វើឱ្យមាន​ការភ័ន្ត​ច្រឡំ បំផុស​បំផុល​នាំឱ្យមានចលនា​ក្នុង​ជួរកងកម្លាំង​ប្រដាប់​អាវុធ។

អ្នក​នាំពាក្យអគ្គស្នងការដ្ឋាន​​នគរបាលជាតិ​បាន​​គូស​បញ្ជាក់​ថា​ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាល​ជាតិ ពុំ​ធ្លាប់​បង្កើត​គណនេយ្យ​ ឬជាម្ចាស់ ឬ​ជា Admin ក្រុម​ការងារ​ណាមួយ​តាមប្រពន្ធ Telegram ដើម្បី​ធ្វើការងារ​ទំនាក់ទំនង​ ឬ​បញ្ជាដឹកនាំ​ដល់​អង្គភាព​ចំណុះ​អគ្គបញ្ជាការដ្ឋានកងយោពលខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​ឡើយ។

អ្នក​នាំពាក្យអគ្គស្នងការដ្ឋាន​​នគរបាលជាតិ​បាន​ បានច្រានចោលទាំងស្រុង​នូវរាល់​ព័ត៌មាន ដែលពាក់ព័ន្ធដល់​ការ​ប្រើប្រាស់គណនេយ្យ ដែល​មាន​ប្រើរូបថត​ និង​ឈ្មោះ ​ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាល​ជាតិ តាម​ប្រព័ន្ធ Telegram ក្នុងការ​បញ្ជាដឹកនាំ ឬដោះស្រាយ​ ការងារ​ផ្សេង​ៗ ពាក់ព័ន្ធ​ដល់​យុត្តាធិការ នៃ​កងយោពលខេមរភូមិន្ទ។

អានសេចក្តី​ប្រកាសព័ត៌មាន​៖

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ពុំ​មាន​ជនជាតិ​ចិន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ដូច​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ឡើយ

ព័ត៌មានជាតិ54 mins ago

ផឹកស្រា​ស្រវឹង​ ទាស់សំដី​តិចតួច​ទាញ​ចប​កាប់​សម្លាប់​ឪពុក​បង្កើត​

ព័ត៌មានជាតិ2 hours ago

បុរសម្នាក់ឆ្លងកូវីដ​បានទៅចូលរួមមង្គលការក្មួយនៅកំពង់ចាម

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្អាក​កាស៊ីណូ​ ឆាង​ ឆឹង​អ៊ីឡឹឆឺង ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩​

ព័ត៌មានជាតិ3 hours ago

អាជ្ញាធរ​រក​ឃើញ​ទីតាំង ១៤​កន្លែង​ទៀត (​សរុប ៧៧​កន្លែង​) ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services