ព័ត៌មានជាតិ
រដ្ឋាភិបាលបានចំណាយ ១១៣ ពាន់ ៦០៦ លានរៀល ដល់កម្មការិនីជាស្រ្តីសម្រាលកូន
គិតត្រឹមឆ្នាំ២០២១ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបើកផ្តល់បា្រក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្រ្តីសម្រាលកូន សរុបចំនួន ២៨២ ០៧៣ នាក់ មានកូនសរុប ២៨៤ ០១៦ នាក់ ដែលបានចំណាយទឹកប្រាក់ ១១៣ ពាន់ ៦០៦ លាន ៤០០ សែនរៀល។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនតាមរយៈ ប.ស.ស ដោយផ្តល់ជូនកូនចំនួន ១ នាក់ ថវិកា ៤០ ម៉ឺនរៀល កូនចំនួន ២ នាក់ ថវិកា ៨០ ម៉ឺនរៀល និងកូនចំនួន ៣ នាក់ ថវិកា ១ លាន ២ សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀល ពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

លោករដ្ឋមន្ត្រីបានបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាកកូនចំនួន ៦៥ ៨៧១ នាក់ មានកូនចំនួន ៦៦ ៣៣៥ នាក់ដោយចំណាយប្រាក់ឧបត្ថម្ភចំនួន ២៦ ពាន់ ៥៣៤ លានរៀល។
បើតាម លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។

លោកបានបន្តថា គិតត្រឹមឆ្នាំ២០២១ ក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន ១៧ ៣១៧ សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៣០៥ ៩៥៨ នាក់ និងផ្នែកថែទាំសុខភាពចំនួន ១៤ ៦៨៩ សហគ្រាស មានសមាជិកចំនួន ២ ៣០៥ ៩៥៨ នាក់។ ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៨ ស្ថាប័ន មានសមាជិកសរុប ៣៩៨ ៧៤០ នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ ស្ថាប័ន មានសមាជិកសរុប ២៤៨ ៨៩២ នាក់។

លោកបានបន្តទៀតថា គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម បានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារចំនួន ១០,៦៨ ប៊ីលានរៀល និងផ្នែកថែទាំសុខភាពចំនួន ១៥៦,២០ ប៊ីលានរៀល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


