អាវុធហត្ថ​ខេត្ត​ស្វាយរៀង បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ០៩​គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត​ស្វាយរៀង បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ០៩​គីឡូក្រាម

Published

on

នា​ថ្ងៃ​អា​ទិ​ត្យ​ទី​១៣ ខែធ្នូ​ ឆ្នាំ​២០២០នេះ​ សម​កិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន០៤​នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទា ទោស​តាមច្បាប់ ​ពាក់ព័ន្ធ​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

បើ​តាម​ប្រភ​ព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​អោយដឹងថា នៅ​វេលា​ម៉ោង២០:១៥ថ្ងៃទី​០៦​ ខែ​ធ្នូ ឆ្នាំ២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយទាប បាន​ធ្វើការ​ល្បាត​តាម​ដង​ផ្លូវ រហូតដល់​ម៉ោង០១:៣០ ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ កម្លាំង​ល្បាត​មក ដល់​ចំណុច​ផ្សារ​ប្រ​សូត្រ ស្ថិតនៅ​ភូមិ​ប្រ​សូត្រ​១ ឃុំ​ក​ណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ ដោយ​កម្លាំង​ល្បាត​មានការ​សង្ស័យ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ មា​នកា​រ៉ុង​ពណ៌​ស​ជិះ​សំដៅ​ទៅ​ត្បូង​តាម​ផ្លួ​វ៣១៤D ផ្លូវ​ទៅ​ស្រុក​កំពង់រោទិ៍ ពេលនោះ​សមត្ថកិច្ច​ក៏​តាម​ដេញ​ពីក្រោយជនសង្ស័យ​ដឹងខ្លួន​ក៏​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ចោល​ម៉ូតូ​ចំនួន០១​គ្រឿង និង​កា​រ៉ុង​ចំនួន០១។ ក្រោយពី​សមត្ថកិច្ច​ឆែរ​ឆេរ​ក្នុងកា​រ៉ុង​រក​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន០៩កញ្ចប់​ធំ​ មាន​ទម្ងន់៩,០៨២ក្រាម (​គិត​ទាំង​សំបក​វេច​ខ្ចប់​) (​ជនសង្ស័យ​រត់​គេចខ្លួន​) ។ បន្ទាប់មក​សមត្ថកិច្ច​ស្រាវជ្រាវ​តាមរយៈ​ម៉ូតូ​បា​នដឹងថាៈ ម្ចាស់​ម៉ូតូ​ឈ្មោះ សុខ យ៉ាវ ដែល​ជា​ភ្នាក់ងារ​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បាវិត បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​សាកសួរ​ឈ្មោះ សុខ យ៉ាវ ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថាៈ​ឈ្មោះ ង្វៀង យ៉ាង​ហាយ (​ហៅ​វៀង​) បាន​ពឹង​ឲ្យ​ខ្លួន​ទៅ​រំ​លោះ​ម៉ូតូ​ឲ្យ ហើយ​យក​ម៉ូតូ​ឲ្យ​ឈ្មោះ ង្វៀង យ៉ាន​ហាយ (​ហៅ​វៀង​) នៅ​ចំណុច​ផ្សារ​ប្រសូត្រ ក្រោយមក​ឈ្មោះ សុខ យ៉ាវ ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្សារ​ ប្រសូត្រ ក៏​ឃើញ​ឈ្មោះ វៀង ចុះ​ពីលើ​រថយន្ត​ឈ្មួ​ល កាន់កា​រ៉ុង​មួយ​យកមកដាក់​លើម៉ូតូ រួច​ជិះ​ទៅ​ត្បូង​បាត់ ចំណែក​ឈ្មោះ សុខ យ៉ាវ ក៏​ឡើង​ជិះ​រថយន្តឈ្នួល​ទៅ​ក្រុង​បាវិត ហើយ​ឈ្មោះ សុខ យ៉ាវ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ ធ្វើការស្រាវជ្រាវ​ចាប់ខ្លួន​ឈ្មោះ វៀង នៅ​រាជធានី​ភ្នំពេញ ។

មន្ត្រីន​គរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេ​ត្តស្វាយរៀង ស្នើសុំ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើ​ម្បី​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាមួយ​កម្លាំង​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា​។ ក្រោម​ការដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុង ដេប៉ូ ស្នង​ការរង ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង លោក​វរសេនីយ៍ទោ អ៊ួ​ង វិ​រៈ​រ័ត្ន​មុន្នី នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន អ​.​ហ​.​ផ​.​ទ​ និង​ដោយមាន​ការស​ម្រប​ស​ម្រួល​ពី​ឯក​ឧត្ត​ម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ស្វាយរៀង និង​លោក ស៊ិន វណ្ណៈ ព្រះ​រាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

ប្រភ​ពដ​ដែល​បានឲ្យដឹងថា រហូតដល់​ម៉ោង ១៤:១៥​នាទី ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​កងរាជ​អាវុធហត្ថ​ បាន​ចុះ​ឆែរ​ឆេរ​បន្ទប់​លេខ​៣០២ ក្នុង​អាគារ​អូ​ឡាំ​ព្យា​C2 ស្ថិតនៅ​ផ្លូវ​២១៧ (​មហា​វិធី​ហ្សា​ដឺ​ហ្គូ​) ភូមិ​លេខ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៣នាក់ ​ស្រី០១នាក់​។​

ជនសង្ស័យដែលឃាត់ខ្លូនមានឈ្មោះ ទី១.​ ឈ្មោះ កាវ គ័​រ​វ៉ៃ ភេទ​ប្រុស អាយុ៥៩ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា​ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​អាគារ​អូ​ឡាំ​ព្យា​C2 ផ្លូវ​លេខ២១៧ ភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

ទី២.​ ឈ្មោះ ង្វៀង យ៉ាន​ហាយ (​ហៅ​វៀង ឬ ទី​) ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​អគារ​អូ​ឡាំ​ព្យា ផ្លូវ​លេខ២១៧ ភូមិ៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

ទី៣. ​ឈ្មោះ ចឹ​ង ធី​វី ភេទ​ស្រី អាយុ២៩ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​អា​គារ អូ​ឡាំ​ព្យា ផ្លូវ​លេខ២១៧ ភូមិ៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​​វត្ថុតាង​ដកហូត​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា៣កញ្ចប់​(​តូច​) ពុំ​ទាន់​ថ្លឹង​, ថ្នាំ​គ្រាប់​ពណ៌​ស្វាយ​ខ្ចី​ចំនួន ០៤គ្រាប់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន០២គ្រឿង​, ប្រាក់​ដុល្លារ​ក្រដាស​100 ចំនួន៣០៣​សន្លឹក​, ក្រដាស​20 ចំនួន ០១​សន្លឹក​, ក្រដាស​5 ចំនួន០១​សន្លឹក​, ប្រាក់​អឺ​រូ​ក្រដាស​10ចំនួន០១​សន្លឹក​, ប្រាក់​សាំង​ហ្កា​ពួរ​2$ ចំនួន០១​សន្លឹក​, ប្រាក់​ចិន10​យ័​ន០១​សន្លឹក​, ប្រាក់​រុស្សី​ក្រដាស​50( ០១​សន្លឹក​) និង​ក្រដាស​10 (០១​សន្លឹក​), ប៉ា​ស្ព័រ​ចំនួន០២, នាឡិកាដៃ ០៣ គ្រឿង​, ទូរ​សព្ទ ០៨ គ្រឿង​, លោហៈធាតុ​ពណ៌​ស​(​ខ្សែដៃ​០១ ខ្សែក ០២ ជិ​ញ្ចៀ​ន ០២​វង់​), អត្តសញ្ញាណប័ណ្ណ ០៤​សន្លឹក​, សោរ​ម៉ូតូ​០២, បារី​ម៉ាក​Double Happiness ២​ប្រអប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ២ ស្បោង សង្ស័យ​ជា​សារធាតុ​ញៀន​, ដប​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០១, ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៣​នាក់ ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាន​ហាយ (​ហៅ​វៀង ឬ ទី​) បាន​សារភា​ពថាៈ ឈ្មោះ ណា​ម ដែល​រស់នៅក្នុង​ក្រុង​បាវិត​ជា​កូនចៅ​របស់​ឈ្មោះ កាវ គ័​រ​វ៉ៃ និង​មាន​ទំនាក់​ទំ​នង់​ទិញ​ថ្នាំញៀន និង​មាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ទៀត ដាក់​នៅក្រោម​ឡាបូ​លាងដៃ​ក្នុង​បន្ទប់ទឹក ដែល​ខ្លួន​ឃើញ​ឈ្មោះ សឺ បាន​យក​ទុកពេល​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០មុនពេល​សមត្ថ​កិច្ច​ចូល​មក​ដល់ ពេល​ដាក់​ថ្នាំញៀន​ហើយ​ឈ្មោះ សឺ ក៏​ចុះទៅ​ក្រោម​បាត់ ។​

​រហូតដល់​ម៉ោង២០:០០នាទី ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅដល់​ចំណុច​ខាងមុខ​កាស៊ីណូ​វី​អាយ​ភី ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយ​រៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ប្រុស ។ ១. ឈ្មោះ តាម សុធា​ណា ហៅ ណា​ម ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​កម្មករ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

រហូតដល់​ម៉ោង ០៩:០០ នាទី ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំខ្លួន​ជន​សង្ស័យឈ្មោះ ង្វៀង យ៉ាន​ហាយ និង​ជនសង្ស័យ​ឈ្មោះ កាវ គ័​រ​វ៉ៃ ទៅ​ចង្អុលបង្ហាញ​ថ្នាំញៀន​ចំនួន ០១​កញ្ចប់ ទៀត​ដែល​ឈ្មោះ សឺ លាក់ទុក​ក្រោម​ឡា​បូ​លាងដៃ​នៅ​បន្ទប់ទឹក​ក្នុង​បន្ទប់​ជួល​លេខ ៣០២ ក្នុង​អាគារ​អូ​ឡាំ​ព្យា​C2 ឆែកឆេរ​រកឃើញ​៖ម្សៅ​ស​ចំនួន ០២ ដុំ (​ហេ​រ៉ូ​អ៊ី​ន ) មាន​ទម្ងន់ ៧១៤.៤ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​) ថ្នាំ​សុទ្ធ​ចំនួន ៧១១.២ ក្រាម និង​សៀវភៅ​ចំនួន ០២ ក្បាល​។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​៕​

អត្ថបទដោយ ៖ គឹម​សេង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services