Connect with us

ព័ត៌មានជាតិ

ឈើស្រឡៅចំនួន៣៩កំណាត់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសនៅស្រុកអូរយ៉ាដាវ

បានផុស

នៅ

ឈើស្រឡៅដែលជាឈើប្រណីតប្រភេទលេខ១ចំនួន៣៩កំណាត់ ត្រូវ​ឈ្មួ​ញទុ​ច្ចរិត​ដឹកជញ្ជូនយក​មកលាក់ទុកតាមដងទន្លេសេសាន្ត បម្រុង​ដឹក​បន្តយក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ត្រូវ​បា​នស​មត្ថ​កិច្ច​ចុះ​បង្ក្រាបនិងរឹបអូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ប្រតិបត្តិការបង្ក្រាបឈើខាងលើនេះ មានកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ សហការ ជាមួយ ក្រុម​ការ​ងារច​ម្រុះដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុក និងជា​អនុប្រធាន​អនុ​គណៈកម្មាធិការទប់ស្កាត់ និង​បង្រ្កាបបទល្មើសធនធានធម្មជាតិស្រុកអូរយ៉ាដាវ បានចុះស្រាវ​ជ្រាវ​រុករកឃើញឈើនៅជាប់តាមដងមាត់ទន្លេសេសាន្ដ ស្ថិត​នៅក្នុងភូមិភិ ឃុំ​សេសាន្ត ស្រុក​អូយ៉ាដាវ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី។

ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសនេះ មានចំនួន២គំនរផ្សេងៗគ្នា ដែលជាឈើប្រភេទ​លេខ ១ ស្រ​ឡៅចំនួនសរុប៣៩ដុំ។

គំនរទី១​នៅត្រើយម្ខាង ខាងឆ្វេង ជិត​ប៉ុស្តិ៍​នគរបាលភូមិភិ(៥០៩) និងវរៈទាហានការពារព្រំដែន​កង អនុសេនាតូចលេខ២ ចំងាយប្រហែល២០០ម៉ែត្រ ទៅ៣០០ម៉ែត្រ ឃើញមានឈើប្រភេទលេខ១ ស្រឡៅចំនួន១៤កំណាត់ ត្រង់​និយាមការលេខ (០៧៦៤០៦៥-១៥២៤៤២២)។

និងគំនរទី២ នៅ​ខាងក្រោយប៉ុស្តិ៍នគរបាលនិងប៉ុស្តិ៍យោធាខាងលើចំងាយ ប្រហែល៤០០ម៉ែត្រ ទៅ ៥០០ម៉ែត្រ ពី​ត្រើយម្ខាងខាងស្តាំ ឃើញមានឈើប្រភេទលេខ១ចំនួន២៥កំណាត់ ជាប្រភេទ​ឈើ ចម្រុះ នៅ​ត្រង់ចំណុចនិយាមការលេខ (០៧៦៤៦៩៦-១៥២៥៧២០)។

ក្នុងនោះឈើនៅគំនរទី១ សម​ត្ថកិច្ច​ជំនា​ញបាន​ប្រគល់​ជូន​ទៅឲ្យ​កម្លាំង​ឧ​ទ្យាន​ជា​តិអូរ​យ៉ា​ដា​វដើម្បី ​រក្សាទុក និងឈើនៅគំនរទី២ កម្លាំង​ឧទ្យានជាតិអូរយ៉ាដាវ កំពុងរកមធ្យោ​បាយក្នុងការដឹក​ជញ្ជូន​យកចេញក្រៅដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

សូម​ប​ញ្ជាក់ថា បទ​ល្មើស​ធនធានធម្មជាតិព្រៃឈើនៅតាមជាប់ព្រំដែនកម្ពុជា-វៀតណាម ឈ្មួញនៅ​តែបន្តធ្វើសកម្មភាពក្នុងការដឹកជញ្ជូនយកទៅប្រទេសជិតខាង ខណៈនៅតំបន់នោះដាច់​ស្រយាល ពីទីរួមខេត្តផង។ ហើយ​មួយវិញទៀត​ កម្លាំងប៉ុស្តិ៍នៅជាប់ព្រំដែននៃប្រទេសជិតខាងបានឃុបឃិតគ្នា​ជាមួយ​ឈ្មួញឈើក្នុងការដឹកជញ្ជូនបានយ៉ាងស្ងៀមស្ងាត់ផងដែរ៕

អត្ថបទ ៖ អ៊ុច សាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម