ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់ ទៅធ្វើទាហាននៅអ៊ុយក្រែន ដាច់ខាត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ទៅធ្វើទាហាននៅប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នោះទេ។ ការបញ្ជាក់ជាថ្មី របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋប្រទេសដទៃ ប្រកាសស្ម័គ្រចិត្តចង់ទៅប្រទេសអ៊ុយក្រែន ដើម្បីធ្វើទាហានប្រយុទ្ធជាមួយកងទ័ពរស្ស៊ីនោះ គឺជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាវិញ គឺសម្ដេចមិនអនុញ្ញាតឲ្យទៅនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «យកសាំងទៅចាក់លើភ្លើងទេអាហ្នឹងនោះ ទុកឲ្យគេចចារ ទុកឲ្យគេស្វែងរកដំណោះស្រាយទៅៗ។ ប៉ុន្តែដល់ថ្នាក់ថា ស្ម័គ្រចិត្តរៀបចំជួរ ដើម្បីទៅធ្វើទាហាននៅអ៊ុយក្រែន ហើយខាងអ៊ុយក្រែននោះថា អ្នកណាទៅធ្វើទាហាន ប្រគល់ឲ្យសញ្ជាតិថែមទៀត លើកទឹកចិត្តឲ្យទៅ ហើយអ្នកខ្លះ ចង់បានសញ្ជាតិអ៊ុយក្រែនទៅមួយភ្លែតទៅ រួចត្រឡប់មកវិញ……»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចមិនលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅធ្វើជាទាហាននៅប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីដាច់ខាត។ ប៉ុន្តែក្នុងករណីមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកដល់ប្រទេស កម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឲ្យរស់នៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


