Connect with us

ព័ត៌មានជាតិ

ឆ្មក់​បង្ក្រាប​ទីតាំង​លួចលាក់​លេងល្បែង​បញ្ជល់មាន់​មួយ​ កន្លែង​រឹបអូស​បានតែ​ម៉ូតូ​ជាង​២០​គ្រឿង​

បានផុស

នៅ

តាកែវ ៖ ទីតាំង​លួចលាក់​លេងល្បែង​បញ្ជល់​មាន​មួយ​កន្លែង​នៅ​ស្រុក​គីរីវង់ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ទាំង​កណ្តាលថ្ងៃត្រង់ នឹង​រឹបអូស​បាន​ម៉ូតូ​ជាង​២០​គ្រឿង ចំណែក​អ្នកលេង​រត់​បាត់អស់រ​ក​តែ​ម្នាក់​យក​ធ្វើថ្នាំ​គ្មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៤៥​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការ​នគរបាល​ស្រុក បាន​ចុះបង្ក្រាប​កន្លែង​ជល់​មាន់​មួយ​កន្លែង ដែល​បាន​លួច​លេង​ក្នុង​ដី​វាល​ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជន រឹម ភេទ​ស្រី អាយុ​៨២​ឆ្នាំ (​ចាស់ជរា​) ស្ថិតនៅ​ភូមិ​អណ្តូង​ធំ ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ។ ជា​លទ្ធផល​អ្នកលេង​ជល់​មាន់​ទាំងអស់​បាន​ដឹង​ខ្លួន​រត់​គេច​បាត់​អស់ សល់​តែ​វត្ថុតាង​មាន​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ និង​ម៉ូតូ​ចំនួន​២៥​គ្រឿង យក​មក​ធ្វើ​កំណត់ហេតុ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​គីរីវង់​បាន​យក​វត្ថុ​តាង​ធ្វើការ​កំណត់​មុខសញ្ញា​អ្នកលេង​ល្បែង​ជល់​មាន់​ទាំងអស់​ដែល​កំពុង​រត់​គេច​ខ្លួន​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕
ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម