ជីវិតកម្សាន្ដ
ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ដែលមានទីតាំងនៅ ផ្ទះលេខ១២, ផ្លូវលេខ៣៧០, សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន, រាជធានីភ្នំពេញ បានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ បានមានប្រសាសន៍ថា៖ “នៅផ្ទះបាយភូមិខ្មែរ ពួកយើងបានសិក្សាស្រាវជ្រាវបន្ថែម គាស់កកាយ សម្រិតសម្រាំងពាំនាំមកជូននូវម្ហូបខ្មែរ បង្អែមខ្មែរពិតៗ រសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ពីតាមតំបន់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះវាកាន់តែភាពងាយស្រួលដល់បងប្អូន លោក លោកស្រី អ៊ំ ពូ មីង ដែលនិយមចូលចិត្ត ម្ហូបខ្មែរពិតៗ អាចអញ្ចើញមកទទួលយកភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ។

ពួកយើងប្តេជ្ញាបម្រើជូនតែអាហារដែលមានសុវត្ថិភាព ប្រើប្រាស់ផលិតផលខ្មែរ គ្រឿងផ្សំ បន្លែ សាច់ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករនៅតាមសហគមន៍ខ្មែរនានា។ ផ្ទះបាយភូមិខ្មែរ ត្រូវបានបង្កើតឡើងមិនមែនតែក្នុងបំណងអាជីវកម្មដើម្បីប្រាក់ចំណេញតែមួយមុខទេ តែដោយក្តីស្រលាញ់ម្ហូបខ្មែរ និងមានចេតនាដោយស្មោះចង់ចូលរួមចំណែកជាមួយសហគ្រិនខ្មែរដទៃទៀតដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍម្ហូបខ្មែរ កេរតំណែលជាតិ អោយកាន់តែរីកសុះសាយនៅក្នុងចំណោមប្រជាជនខ្មែរផ្ទាល់ និងដើម្បីទទួលស្វាគមន៍ភ្ញៀវបរទេសដែលអញ្ជើញមកកម្សាន្តក្នុងប្រទេសកម្ពុជា ព្រមទាំងដើម្បីជួយផ្សព្វផ្សាយម្ហូបខ្មែរ ម៉ាកយីហោខ្មែរទៅកាន់ពិភពលោកផងដែរ។ ”
លោកស្រីក៏សូមអំពាវនាវឲ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ម៉ាកយីហោខ្មែរឲ្យកាន់តែផុសផុល មិនថាផ្ទះបាយភូមិខ្មែរ ឬម៉ាកយីហោខ្មែរដទៃទៀត ដើម្បីជួយជាចលករជំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍យើង។

ក្នុងឱកាសចូលរួមពិធីសម្ពោធភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ថ្វីត្បិតតែពេលនេះ មានម្ហូបបរទេសជាច្រើនបាន និងកំពុងតែធ្វើចរាចរណ៍នៅក្នុងប្រទេសយើងក៏ពិតមែន តែម្ហូបខ្មែរ នៅតែមានរក្សាបានប្រជាប្រិយភាព ពេញនិងទូទាំងប្រទេស។ ពិធីសម្ពោធនារាត្រីនេះប្រៀបបាននឹងការកសាងស្ពានឆ្លងដើម្បីពាំនាំមរតកម្ហូបខ្មែរដល់កូនខ្មែរជំនាន់ក្រោយ កាន់តែច្បាស់។
សូមបញ្ជាក់ផងដែរថា ផ្ទះបាយភូមិខ្មែរ បានធ្វើការស្រាវជ្រាវ ចងក្រងដោយសម្រិតសម្រាំងបាននូវជម្រើសម្ហូបខ្មែរបង្អែមខ្មែរ ដ៏សម្បូរបែប រហូតដល់ជាង ៣០០ មុខពីតាមតំបន់នានា ក្នុងនោះរួមមានខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង កំពត មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែងផងដែរ។ល។ ភោជនីយដ្ឋានផ្ទះបាយភូមិខ្មែរ មិនផ្តោតលើតែអាហារប៉ុណ្ណោះទេ តែនាំមកនូវផងដែរនូវបទពិសោធរបស់អតិថិជនជារួម រាប់ពីការធ្វើបដិសណ្ឋាកិច្ចដ៏កក់ក្តៅ បរិយាកាសប្រកបដោយផាសុកភាព រួមនឹងសោភ័ណភាព រចនាបថនៃការតុបតែងហាងដែលផ្សារភ្ជាប់ជាមួយប្រពៃណី និងសិល្ប:បែបខ្មែរផងដែរ។
ព័ត៌មានទំនាក់ទំនង៖
លេខទូរសព្ទ÷ 085 836 688/ 015 836 688
តេលេក្រាម៖ T.me/pbkh_pp
ហេ្វសប៊ុកផេក៖ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ-Phteah Bay Phoum Khmer Restaurant
អាសយដ្ឋាន៖ ផ្ទះលេខ12 ផ្លូវ370 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។
ខាងក្រោមនេះជាវីដេអូផ្សព្វផ្សាយផលិតដោយ ផ្ទះបាយភូមិខ្មែរ ដែលមានឈុតឆាកបែបខ្មែរគួរឲ្យទាក់ទាញ មានចំណងជើងថា“ម្ហូបខ្មែរជារតនៈសម្បត្តិដ៏ថ្លៃថ្លា”៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


