កីឡា
លីគវិលត្រឡប់មកវិញ ក្លិប៥នៅមានឱកាសប្រជែងតំបន់ Top 4
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានសុវត្ថិភាពហើយនៅតំបន់កំពូលទាំង៤ (Top 4) ក្នុងខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ខណៈនៅមានក្លិប៥ទៀតនៅមានឱកាសប្រជែងនៅតំបន់នេះ បើទោះបីជាជុំទី៣នៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។

ក្លិបបាល់ទាត់ វិសាខា បឹងកេត អាយអេសអាយ ដង្កោសែនជ័យ ក្រសួងការពារជាតិ និងណាហ្គាវើលដ៍ នៅមានឱកាសប្រជែងនៅតំបន់កំពូលទាំង៤។ ឆ្លងកាត់២៤សប្តាហ៍កន្លងទៅ វិសាខា មាន៣៨ពិន្ទុ នាំមុខតែ៤ពិន្ទុប៉ុណ្ណោះលើក្រុមលេខ៤ បឹងកេត និងលេខ៥ អាយអេសអាយ ដង្កោសែនជ័យ ដែលមាន៣៤ពិន្ទុស្មើគ្នា។ ក្រុមទាំងពីរនេះមានភាគរយខ្ពស់ក្នុងការឡើងតំបន់កំពូលទាំង៤។

ចំពោះក្រុមលេខ៦ ក្រសួងការពារជាតិ មាន៣០ពិន្ទុ និងលេខ៧ ណាហ្គាវើលដ៍ មាន២៧ពិន្ទុ ដូច្នេះមិនទាន់អស់ឱកាសក្នុងការឡើងទៅកាន់តំបន់ទាំង៤ទេ។ ប្រសិនបើ ក្រុមទាំងពីរនេះទទួលបានជ័យជម្នះទាំងអស់ដែលនៅសល់៣ប្រកួតក្នុងជុំទី៣ ពួកគេនឹងទទួលបាន៩ពិន្ទុបន្ថែម ហើយក្រុមចំណាត់ថ្នាក់លេខ៣ លេខ៤ និង លេខ៥ ធ្វើមិនបានល្អ។ គ្រាន់តែថា ក្រសួងការពារជាតិ និងណាហ្គាវើលដ៍មានភាគរយតិច។

រហូតដល់ពេលក្លិប ខេត្តព្រៃវែង (២៣ពិន្ទុ) អង្គរថាយហ្គឺរ (១៨ពិន្ទុ) និង គិរីវង់សុខសែនជ័យ (១៧ពិន្ទុ) អស់ឱកាសប្រជែងតំបន់កំពូលទាំង៤ហើយ បើទោះបីជានៅសល់៣ប្រកួតទៀតក្នុងជុំទី៣។

សម្រាប់ការប្រកួតជុំទី៤ (Top 4) មានតែ៣ប្រកួតប៉ុណ្ណោះ គឺក្រុមណាដែលមិនទាន់ធ្វើម្ចាស់ផ្ទះក្នុងជុំទី៣ នឹងធ្វើម្ចាស់ផ្ទះនៅជុំទី៤ ប៉ុន្តែគ្រប់ក្លិបកំពូលទាំង៤មិនប្រាកដថា សុទ្ធតែជាក្រុមមិនបានធ្វើម្ចាស់ផ្ទះនៅជុំទី៣ទេ ពីព្រោះម្ចាស់ផ្ទះនឹងប្រែប្រួលទៅតាមចំណាត់ថ្នាក់។

៣ប្រកួតចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង
- vs ព្រៃវែង (ក្រៅដី ថ្ងៃទី៣១ មីនា)
- vs គិរីវង់សុខសែនជ័យ (ក្នុងដី ថ្ងៃទី៦ មេសា)
- vs បឹងកេត (ក្រៅដី ថ្ងៃទី២០ មេសា)
៣ប្រកួតចុងក្រោយរបស់ ភ្នំពេញក្រោន
- vs អង្គរថាយហ្គឺរ (ក្រៅដី ថ្ងៃទី៣១ មីនា)
- vs ខេត្តព្រៃវែង (ក្នុងដី ថ្ងៃទី៧ មេសា)
- vs គិរីវង់សុខសែនជ័យ (ក្រៅដី ថ្ងៃទី២០ មេសា)
៣ប្រកួតចុងក្រោយរបស់ វិសាខា
- vs ក្រសួងការពារជាតិ (ក្រៅដី ថ្ងៃទី៣១ មីនា)
- vs អង្គរថាយហ្គឺរ (ក្នុងដី ថ្ងៃទី៦ មេសា)
- vs ខេត្តព្រៃវែង (ក្រៅដី ថ្ងៃទី២១ មេសា)
៣ប្រកួតចុងក្រោយរបស់ បឹងកេត
- vs ណាហ្គាវើលដ៍ (ក្នុងដី ថ្ងៃទី៣០ មេសា)
- vs ISI ដង្កោសែនជ័យ (ក្រៅដី ថ្ងៃទី៧ មេសា)
- vs ព្រះខ័នរាជស្វាយរៀង (ក្នុងដី ថ្ងៃទី២០ មេសា)
៣ប្រកួតចុងក្រោយរបស់ អាយអេសអាយ ដង្កោសែនជ័យ
- vs គិរីវង់សុខសែនជ័យ (ក្រៅដី ថ្ងៃទី៣០ មីនា)
- vs បឹងកេត (ក្រៅដី ថ្ងៃទី៧ មេសា)
- vs ក្រសួងការពារជាតិ (ក្រៅដី ថ្ងៃទី២១ មេសា)
៣ប្រកួតចុងក្រោយរបស់ ក្រសួងការពារជាតិ
- vs វិសាខា (ក្នុងដី ថ្ងៃទី៣១ មីនា)
- vs ណាហ្គាវើលដ៍ (ក្រៅដី ថ្ងៃទី៧ មេសា)
- vs ISI ដង្កោសែនជ័យ (ក្នុងដី ថ្ងៃទី២១ មេសា)
៣ប្រកួតចុងក្រោយរបស់ ណាហ្គាវើលដ៍
- vs បឹងកេត (ក្រៅដី ថ្ងៃទី៣០ មីនា)
- vs ក្រសួងការពារជាតិ (ក្នុងដី ថ្ងៃទី៧ មេសា)
- vs អង្គរថាយហ្គឺរ (ក្រៅដី ថ្ងៃទី២១ មេសា)


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


