ជីវិតកម្សាន្ដ
លោក ដួង សុខគា ៖ ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ
អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្កេតឃើញយុវជនខ្មែរមួយចំនួនធំ នាំគ្នាផុសផុលលេងល្បែងបាញ់ទឹក និងប៉ាតម្សៅ ផ្ទុយពីប្រពៃណីខ្មែរ នាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះ តារាពហុជំនាញ លោក ដួង សុគា កន្លងមក បានដាស់តឿនស្មារតីយុវជនខ្មែរងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញ។

បើតាមការបញ្ជាក់ពីលោក ដួង សុខគា បានចាត់ទុកថា ចំពោះការលេងល្បែងបាញ់ទឹក និងប៉ាតម្សៅ គឺជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ។ ក្នុងនោះ លោក ដួង សុខគា ក៏បានសម្ដែងអារម្មណ៍មិនសប្បាយចិត្តជុំវិញការផ្លាស់ប្ដូរនូវផ្នត់គំនិតពីសំណាក់យុវជនខ្មែរនាពេលបច្ចុប្បន្នចំពោះការលេងល្បែងដែលពុំមែនជាប្រពៃណីជាតិសាសន៍ខ្លួនឯង។
តាមរយៈនេះ លោក ដួង សុខគា បានចោទជាសំនួរថា «ល្បែងបាញ់ទឹក និងប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួងខ្មែរ! ហេតុអ្វី? បងប្អូនសាកជួយឆ្លើយ»។ ជាមួយគ្នានេះ មានការបញ្ចេញមតិពីអ្នកគាំទ្រមួយចំនួនថា «ព្រោះហួលផាមួងខ្មែរ មិនអាចឲ្យត្រូវទឹកបានទេ វានឹងខូចគុណភាព។ គួរតែដាក់ល្បែងប្រជាប្រិយ និងរាំក្បាច់បូរាណ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ បូរ៉េរ៉ូ និងម៉ាឌីស៊ុន មកដាក់តាមគោលដៅរាំវិញ បើមិនចង់ឲ្យបាត់បង់»។ ចំណែកខ្លះទៀតលើកឡើងថា «ប៉ះពាល់ខ្លាំងលោកគ្រូ ចូលឆ្នាំអត់ហ៊ានស្លៀកហូលផាមួង ខ្លាចគេបាញ់ទឹកត្រូវខូចអស់ និយាយមិនស្ដាប់យើងទេ ដល់យើងខឹង ថាមួយឆ្នាំម្ដង ហើយបាញ់ចំក្មេងស្រីមកថ្ងៃខែទៀត ចប់ហើយ គ្រោះថ្នាក់ច្រើនទៀត យើងគួរតែនាំគ្នាបញ្ឈប់ បើស្រង់ទឹកព្រះក្នុងផ្ទះ ឬ នៅវត្ត គឺល្អណាស់។ មានន័យថា ល្បែងបាញ់ទឹកប៉ាតម្សៅកាន់តែផុសផុលកក្រើក គឺវាពិតជាជាន់ពន្លិចល្បែងប្រជាប្រិយខ្មែរយើងឲ្យបាត់បន្តិចម្តងៗ ហើយ បើកូនខ្មែរមិនខំបំផុសឡើងវិញទេ គេនឹងនៅពីលើយើងហើយ ដោយយើងចេះតែភ្លេចអ្វីជាខ្លួនឯង ប្រៀបដូចពាក្យលោកគ្រូ ល្បែងបាញ់ទឹក ប៉ាតម្សៅ ជាល្បែងជាន់ពន្លិចហូលផាមួង អញ្ចឹងដែរ»។

ជាការពិតណាស់ ដោយសារសង្កេតឃើញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានយុវជនខ្មែរមួយចំនួនធំងាកពីការលេងល្បែងប្រជាប្រិយរបស់ខ្មែរទៅនាំគ្នាទិញរបស់គេយកមកលេងដូចជា ការលេងបាញ់ទឹក ប៉ាតម្សៅ ឬ ជះទឹកជាដើមនោះ ស្រាប់តែតារាពហុជំនាញ ដួង សុខគា កាលពីថ្មីៗ នេះ ក៏បានបង្ហោះសារដាស់តឿនឲ្យយុវជនខ្មែរមកលេងល្បែងប្រជាប្រិយដែលខ្មែរមានតាំងពីបុរាណ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


