ព័ត៌មានជាតិ
ករណីរោងចក្រ អ.ជី ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានដោយគូសបញ្ជាក់ថា អតីតកម្មកររោងចក្រអ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ចំនួនជាង២១៤៣នាក់លើ២២១៤នាក់ ដែលស្មើជិត១០០ភាគរយ បានមកទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលបានបើកនៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។

ជាមួយនឹងចំនួនខាងលើនេះ បានបង្ហាញថាករណីរោងចក្រ អ.ជី ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យខណៈដែលអ្នកនៅសេសល់៧១នឹងបន្តមកទទួលប្រាក់បំណាច់ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ សម្រាប់លទ្ធផលប៉ុណ្ណេះ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអបអរសាទរចំពោះដំណោះស្រាយ ហើយថៅករណីនេះថាជាការបិទបញ្ចប់ដោយជោគជ័យ។ ជាការជោគជ័យត្បិតអីករណីនេះ ទទួលបានការសម្របសម្រួល ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងក្រុមហ៊ុនដើម្បីផ្តល់ដំណោះស្រាយជូនកម្មករ។

លោកបណ្ឌិតរូបនេះ បន្តលើកឡើងថា ដំណោះស្រាយយ៉ាងលឿនជុំវិញករណីរោងចក្រ អ.ជី នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះកម្មករ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិលើការដោះស្រាយបញ្ហារបស់កម្មករ ត្បិតពិភពលោកក៏កំពុងជួបបញ្ហានៃការបញ្ជាទិញផ្សេងៗផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត យ៉ង់ ពៅ ដដែល។

គួរបញ្ជាក់ថា ករណីរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ( R.G FOOTWEAR CAMBODIA) ត្រូវបានឆេះរងការខូចខាតអស់ទាំងស្រុងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ដើម្បីដោះស្រាយបញ្ហានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចំនួនបីចំណុចជូនកម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក នៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤ ក៏ប៉ុន្តែក្រសួងការងារ បានសម្របសម្រួលជាមួយនិយោជកឱ្យបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ជំនួសវិញ។ ក្នុងនោះកម្មករនិយោជិតត្រូវទទួលបានទី១ ប្រាក់ឈ្នួលដែលមិនទាន់បានបើកខែចុងក្រោយ ទី២ ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ និងទី៣ ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥%។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវកម្មករដែលមិនទាន់មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ អាចមកបន្តបើកនៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ លោកស្រី និល ខេន អនុប្រធានសហជីពខ្មែរស៊ីយូអេហ្វ ប្រចាំរោងចក្រស្បែកជើង អ.ជី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាលើដំណោះស្រាយដ៏ឆាប់រហ័សជូនកម្មករឱ្យទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗមុនពេលកំណត់។ សហជីពរូបនេះបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការងារ រួមទាំងថៅកែរោងចក្រ ដែលបានខិតខំដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវស្របតាមច្បាប់ដែលមានចែងជាធរមាន។ ជាមួយគ្នានេះកម្មករនៃរោងចក្រទាំងអស់ទទួលយកដំណោះស្រាយ ដើម្បីបិទបញ្ចប់ករណីរោងចក្រ អ.ជីប្រកបដោយភាពរីករាយ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


