ព័ត៌មានអន្ដរជាតិ
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់
តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរនៃការនាំជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីបញ្ចៀសគ្រោះទុរភិក្ស។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ ។

ប្រភពបានឱ្យដឹងថា នៅក្នុងការសម្រេចចិត្តជាឯកច្ឆ័ន្ទ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននិយាយថា អ៊ីស្រាអែលត្រូវតែធ្វើសកម្មភាព “ដោយគ្មានការពន្យាពេល” ដើម្បីអនុញ្ញាតឱ្យ “ការផ្តល់នៃសេវាមូលដ្ឋាន និងជំនួយមនុស្សធម៌ដែលត្រូវការជាបន្ទាន់” ។ ការសម្រេចរបស់តុលាការអង្គការសហប្រជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានថា ទុរ្ភិក្សអាចវាយលុកតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណ:ដែលអ៊ីស្រាអែលឯនោះវិញ បានចាត់ទុកថា អន្តរជាតិកំពុងមើលមកខ្លួនថា បានរារាំងជំនួយដោយគ្មានមូលដ្ឋានទាំងស្រុង ។
ជាការឆ្លើយតបរបស់ខ្លួនចំពោះដីការបស់តុលាការ ក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងបន្ត “លើកកម្ពស់គំនិតផ្តួចផ្តើមថ្មី និងពង្រីកសកម្មភាពដែលមានស្រាប់” ដើម្បីអនុញ្ញាតឱ្យមានលំហូរជាបន្តបន្ទាប់នៃជំនួយទៅកាន់តំបន់ហ្គាហ្សា “តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ” ដោយធ្វើការជាមួយអង្គការសហប្រជាជាតិ និងមធ្យោបាយផ្សេងទៀត។
ប្រភពដដែលបានឱ្យដឹងទៀតថា សេចក្តី សម្រេចចុងក្រោយ របស់តុលាការនៅទីក្រុងឡាអេ ធ្វើឡើងបន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូងបានស្នើឱ្យខ្លួនពង្រឹង និងចាត់វិធានការទាំងអស់ដើម្បីការពារអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា។ អាហ្រ្វិកខាងត្បូងបាននិយាយថា ខ្លួនមានកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងនាមជាប្រទេសហត្ថលេខីនៃ អនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ របស់អង្គការសហប្រជាជាតិ។ ប្រទេសនេះបានរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
មួយវិញទៀត សេចក្តីសម្រេចរបស់ ICJ ក៏ធ្វើឡើងបន្ទាប់ពី របាយការណ៍មួយដោយ Integrated Food Security Phase Classification Global Initiative ដែលគ្រប់គ្រងដោយកម្មវិធីស្បៀងអាហារពិភពលោក និងកម្មវិធីផ្សេងទៀតត្រូវបានបោះពុម្ពផ្សាយកាលពីសប្តាហ៍មុន ដោយព្រមានថាស្ថានភាព “មហន្តរាយ” កំពុងវិវត្តនៅក្នុងហ្គាហ្សា ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


