ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ទោះសាំងឡើងថ្លៃ តែចូលឆ្នាំៗនេះ នឹងសប្បាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសាន៍ថា ទោះបីសាំងឡើងថ្លៃ តែចូលឆ្នាំ ឆ្នាំនេះ នឹងសប្បាយ។ ក្នុងនោះសម្តេច បានសង្កត់ធ្ងន់ថា សម្តេចនឹងនាំក្រុមគ្រួសារ ទៅកម្សាន្តលេងនៅក្រុងកំពង់សោម ដោយហែលទឹកលេងបីយប់បីថ្ងៃ នៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខ។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមីនា។

សម្តេចតេជោ មានប្រសាសន៍បន្តថា បញ្ហាតម្លៃសាំងនេះ ពិបាកគ្រប់គ្រង ដោយសារកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចតេជោ «ឥទ្ធិពលអាក្រក់ដែលកើតចេញមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ធ្វើឲ្យរងផលប៉ះពាល់ទូទាំងពិភពលោក នោះគឺតម្លៃប្រេង»។
បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត លក់នៅលើទីផ្សារកម្ពុជា ១លីត្រ តម្លៃ ៥៣០០រៀល ខណៈសាំងស៊ុបពែរ ១លីត្រ តម្លៃជិត ៦០០០រៀល។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។
លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


