ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិសម្រាប់សាររំលែកទុក្ខ
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណបក្សកម្លាំងជាតិដែលបានផ្ញើរសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាអ៊ុំប្រុសរបស់លោក។ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លើយតបថា «ក្នុងនាមក្រុមគ្រួសារ ខ្ញុំសូមអរគុណសម្រាប់សាររំលែកទុក្ខ»។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ដោយបានបង្ហោះនូវសារលិខិតរំលែកទុក្ខដែលបក្សកម្លាំងជាតិផ្ញើជូនក្រុមគ្រួសារឯកឧត្តម ហ៊ុន សាន ជាមួយនឹងការថ្លែងអំណរគុណតបទៅវិញផងដែរ។
ក្នុងលិខិតចូលរួមរំលែកទុក្ខចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គណបក្សកម្លាំងជាតិបានលើកឡើងថាការបាត់បង់ឯកឧត្តម ហ៊ុន សាន គឺជារឿងតក់ស្លុត និងសោកស្ដាយបំផុត។
ក្នុងលិខិតនោះបានលើកឡើងថា៖ «គណបក្សកម្លាំងជាតិ សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

គួរឱ្យដឹងដែរថា បងប្រុសទី១របស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលា ដើម្បីយកទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


