ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីរាជការត្រូវតែចេះបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យានៅក្នុងទូរស័ព្ទដៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចមិនអាចតែងតាំងមន្ត្រីរាជការណា ដែលមិនចេះប្រើសូម្បីតែបច្ចេកវិទ្យានៅក្នុងទូរស័ព្ទនោះទេ។
នៅក្នុងពិធីសម្ពោធដាក់ដំណើរការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីរាជការ ទាំងថ្នាក់ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី, និងមន្ត្រីដទៃទៀត ត្រូវតែចេះអំពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាសម្រាប់ទូរស័ព្ទដៃតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា «ទេសម័យនេះហើយ អញ្ចឹងបានថា អស់លោករដ្ឋមន្ត្រី អស់លោកឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឲ្យអស់លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា….ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ ឥឡូវខ្ញុំប្រើ ប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា ហើយឲ្យចេះតែមួយជុំវិញទូរស័ព្ទហ្នឹងបានហើយ មិនបាច់ចេះអីច្រើនជាងហ្នឹង ចេះតែមួយជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្ដេចមិនអាចតែងតាំង មន្ត្រីរាជការដែលមិនចេះប្រើ សូម្បីតែបច្ចេកវិទ្យានៅក្នុងទូរស័ព្ទនោះទេ។ សម្ដេចតេជោ បានបថ្ថែមថា «អញ្ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ ព្រោះឧទាហរណ៍ បើឲ្យធ្វើអភិបាលខេត្ត បើអត់ចេះប្រើ WhatsApp, ប្រើ Telegram, ប្រើ Viber, ប្រើLine, We chat, ស្អីផង ឬក៏ប្រើ Zoom សម្រាប់ការប្រជុំផង តែងតែលោក លោកប្រជុំជាមួយគេយ៉ាងម៉េច អញ្ចឹងអត់តែងតាំងទេ អញ្ចឹងត្រូវរៀនអាហ្នឹងឲ្យចេះ»។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា សម័យនេះហើយ គេបញ្ជូនសារឲ្យគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ទាល់តែទំនាក់ទំនងគ្នា តាមទូរស័ព្ទទៀតនោះទេ។ បើតាមសម្ដេចតេជោ «ហើយសម័យនេះហើយ គេបញ្ជូនសារទៅវិញទៅមក ម៉ាភ្លែតគឺបញ្ជូន រួចឯងនៅតែអាឡូៗៗៗ នៅហ្នឹង ងាប់ហើយ កុំលេងអាឡូៗៗហ្នឹង អត់បានទេណា៎»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


