ព័ត៌មានជាតិ
អ្នកម្តាយគួរយល់ដឹងដើម្បីជៀសវាងនូវហានិភ័យក្នុងពេលសម្រាលបុត្រ!
សុខភាពអ្នកម្តាយ និងទារកគឺមានសារៈសំខាន់ណាស់ ដូចនេះនៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះអោយបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។

អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះរួមមាន៖
ក) ពិនិត្យផ្ទៃពោះ :
១) ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖
តើអ្នកមានកូនមែន ឬអត់?
កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា?
អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
២) ការពិនិត្យក្នុងអំឡុងត្រីមាសទី២:

-តើទារកក្នុងផ្ទៃលូតលាស់ សមស្របតាមអាយុរបស់គេ ដែរឬទេ?
– តើអ្នកមានជម្ងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…)
– តើកូនអាចប្រឈមកើតមុនខែឬ?
៣) ការពិនិត្យក្នុងត្រីមាសទី៣:

– មើលការលូតលាស់របស់ទារកដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៌វះកាត់បែបវេជ្ជសាស្ត្រ។ ខ) ការពិនិត្យអេកូផ្ទៃពោះ៖ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។ គ) ការពិនិត្យឈាម និងទឹកនោម ៖

១. នៅពេលចាប់ផ្តើមមានកូន:
+ ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ
+ ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់?
២. នៅពេលជិតសម្រាលៈ
ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
ឃ) ការពិនិត្យរោគស្ត្រី ៖
+ រលាកមាត់ស្បូន រលាកទ្វាមាស

+ ធ្លាក់ស បង្ករដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)
ង) ការចាក់វ៉ាក់សាំង ៖
ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ច) ការទទួលជាតិដែក acide folique និង វីតាមីនផ្សេងៗដើម្បីឲ្យទារកក្នុងផ្ទៃ លូតលាស់បានល្អគ្រាប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង ។
បញ្ជាក់៖ អ្នកម្តាយត្រូវធ្វើការពិនិត្យជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាលម៉ែត។ ក្នុងករណីមានភាពមិនធម្មតា (ឧ. ធ្លាក់ឈាម ឈឺពោះ ឫមានសញ្ញាអ្វីមួយមិនប្រក្រតី …) អ្នកត្រូវមកជួបគ្រូពេទ្យជាបន្ទាន់កុំរង់ចាំថ្ងៃណាត់ជួប។ «ការគោរពបានទៅតាមតំបូន្មានគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពបានទៀងទាត់ជាកត្តាដែលនាំអោយអ្នកម្តាយ និងបុត្រធីតាជៀសផុតពីគ្រោះថ្នាក់ក្នុងកំឡុងពេលសម្រាល»៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?