Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកណ្តាលស្ទឹង អនុញ្ញាតឲ្យបើកផ្សារដើមអម្ពិល ឡើងវិញ

បានផុស

នៅ

អាជ្ញាធរស្រុកកណ្តាស្ទឹង ខេត្តកណ្ដាល បានអនុញ្ញាតឲ្យបើកផ្សារដើមអម្ពិល ឬផ្សារបឹងខ្យាង ឡើងវិញ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ តែត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ដោយ​មានការឯកភាពពីលោកអភិបាលខេត្ត អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យផ្សារដើមអំពិល ឬផ្សារបឹងខ្យាង បើកដំណើរការឡើងវិញនៅថ្ងៃនេះ ដើម្បីជួយសម្រួលដល់អាជីវករក្នុងការលក់ដូរ និងប្រជាពលរដ្ឋទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ប៉ុន្តែអាជីវករលក់ដូរ ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារបឹងខ្យាង ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការដាក់អាកុល ឬជែលលាងដៃជាប្រចាំនៅតាមមាត់ច្រកផ្សារ និងតម្រូវឲ្យពាក់ម៉ាសពេលចេញចូលផ្សារ។

លោកបានបន្ថែមថា ការរឹតបន្តឹងនេះ ដើម្បីការពារកុំឲ្យមានការឆ្លងចូលទៅក្នុងសហគមន៍ដែលបច្ចុប្បន្ននេះ នៅស្រុកកណ្តាលស្ទឹង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន១០០អង្គ/នាក់ (ព្រះសង្ឃ៧អង្គ)ផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំង១០០អង្គ/នាក់ កំពុងធ្វើចត្តាឡីស័ក ហើយបានធ្វើតេស្តលើកទី២រួចហើយដែរ ដោយលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងរង់ចាំការធ្វើតេស្តជាលើកទី៣ទៀត ដែលត្រូវធ្វើនៅថ្ងៃទី១៨ ខែធ្នូ។

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ដោយឡែកវត្តវិហារត្រាញ់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកាដែរ នៅមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញនៅឡើយទេ ដោយសារអាជ្ញាធរបានយកទីតាំងនេះ សម្រាប់ធ្វើចត្តា​ឡីស័ក។ក្រៅពីនេះ មានមួយចំនួនទៀត ត្រូវធ្វើចត្តាឡីស័ក នៅពេទ្យជ័យជំនះ ក្រុងតាខ្មៅ នៅសាលាបឋមសិក្សាព្រែក​តាពៅ ក្រុងតាខ្មៅ និងធ្វើចត្តាឡីនៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង។

គួរបញ្ជាក់ថា ផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ត្រូវបានអាជ្ញាធរបិទ កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយសារមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម