សន្តិសុខសង្គម
ឃាត់ខ្លួនសន្តិសុខរោងចក្រម្នាក់ ពាក់ព័ន្ធករណីយកលុយដាក់ខែពីអាជីវករលក់ដូរតាមដងផ្លូវ
កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឃាត់ខ្លួនបុរសជាសន្តិសុខម្នាក់ដែលបានដេីរយកលុយដាក់ខែពីអាជីវករលក់ដូរតាមតូបនៅចំណុចមុខរោងចក្រអាមេរិកកាំង តាមផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានពីស្ត្រីអាជីវករម្នាក់ដែលលើកឡើងថា មានបុរសម្នាក់ដើរយកលុយដាក់ខែក្នុងមួយតូប៥០ម៉ឺនរៀល ជាថ្នូរនឹងការបានលក់ដូរនៅទីនោះ។

បុរសសន្តិសុខដែលត្រូវកម្លាំងអាជ្ញាធរឃាត់ខ្លួនមានឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរជាសន្តិសុខរោងចក្រ អាមេរិកកាំង ផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ លោកបានដឹកនាំកម្លាំងចុះដល់ទីតាំង និងបានទំនាក់ទំនងទៅបុរសខាងលេីសួរនាំជំវិញបញ្ហានេះ។ នៅចំពោះមុខអាជ្ញាធរ បុរសខាងលេីបានសារភាពថា រូបគាត់ពិតជាបានដេីរយកលុយពីក្រុមអាជីវករពិតប្រាកដមែន។

ក្រោយពីសួរនាំ បុរសខាងលេីត្រូវបានកម្លាំងអាជ្ញាធរបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាក់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


