ព័ត៌មានជាតិ
អភិបាលក្រុងកែបស្ដីទី នឹងអប់រំអាជីវករដែលទារលុយពីភ្ញៀវទេសចរ នៅឆ្នេរកែប បន្ថែមទៀត
នាថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ លោក ឃន វុទ្ធី អភិបាលក្រុងកែបស្ដីទី បានបញ្ជាក់ថា លោក នឹងហៅអាជីវករដែលបានទារលុយពីភ្ញៀវទេសចរនៅឆ្នេរកែប មកធ្វើការអប់រំ ណែនាំ នៅរដ្ឋបាលក្រុងកែប។

លោក ឃន វុទ្ធី បញ្ជាក់បន្ថែមថា កាលពីសប្ដាហ៍មុន លោកក៏បានចុះណែនាំអាជីវករដែលរកស៊ីនៅតាមបណ្ដោយឆ្នេរកែបនោះរួចហើយដែរ មុនរដូវចូលឆ្នាំថ្មីមកដល់ ប៉ុន្តែនៅតែមានអ្នកឆ្លៀតឱកាសបង្កភាពមិនសប្បាយរីករាយដល់ភ្ញៀវទេសចរទៀត។
លោកអភិបាលក្រុងកែបស្ដីទី បញ្ជាក់ទៀតថា អាជ្ញាធរហាមដាច់ខាតមិនឲ្យមានការក្រាលកន្ទេលយកលុយ ឬ ទារលុយពីភ្ញៀវទេសចរនោះទេ។ ដោយឡែកសម្រាប់ទីតាំងលើការូឡា តាមបណ្ដោយមាត់ឆ្នេរស្រីស ដែលភ្ញៀវទេសចរមកដាក់តុអង្គុយនោះ ក៏មិនអនុញ្ញាតឲ្យភ្ញៀវ ឬ អាជីវករ ក្រាលកន្ទេល ឬ ដាក់តុអង្គុយនោះដែរ ដោយទុកសម្រាប់តែផ្លូវថ្មើរជើងប៉ុណ្ណោះ។

គួរជម្រាបថា កន្លងមក លោក ឃន វុទ្ធី អភិបាលក្រុងកែបស្ដីទី ធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយចំពោះអាជីវករដែលរកស៊ីនៅតាមបណ្ដោយឆ្នេរកែប ប៉ុន្តែនៅតែមានអ្នកឆ្លៀតឱកាសទៀត៕
អត្ថបទ ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


