ព័ត៌មានជាតិ
អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»
ជនជាតិចិន និងកូនខ្មែរកាត់សែស្រឡាយចិន-វៀតណាម មានភាពមមាញឹករៀបចំផ្ទះសម្បែង សម្រាប់ពិធីបុណ្យចូលឆ្នាំរបស់ខ្លួន ដោយឡែក ដើមផ្កាគ្រប់ប្រភេទ ដើមក្រូច និងដើមផ្កាអង្គាសីល ជាគ្រឿងតាំងលម្អមិនអាចខ្វះបាននោះ បានក្លាយជាទីផ្សារលក់រាយសំខាន់សម្រាប់ពិធីបុណ្យប្រពៃណីនេះ។

អ្នកស្រី អ៊ាវ ចិន្តា ជាអាជីវករលក់ផ្កានៅសង្កាត់ទឹកថ្លា បានប្រាប់ កម្ពុជាថ្មី ថា អ្នកស្រីមានលក់ដុំ និងលក់រាយដើមផ្កាគ្រប់ប្រភេទមានដូចជា ដើមផ្កាអង្គាសីល ដើមក្រូច ផ្កាស្បៃរឿង និងផ្កាគ្រប់ប្រភេទផ្សេងៗ ទៀត មានការលក់ដាច់ស្មើៗ គ្នា ពុំដូចឆ្នាំមុនដែលគេល្បីឆុងផ្កាលឿងនោះទេ។

អាជីវកររូបនេះ បានបន្តថា ផ្កាគ្រប់ប្រភេទដែលគាត់បានទិញយកមកដាក់លក់ មានអតិថិជនចូលទិញហូរហែ អស់ប្រមាណជា ៧០ ទៅ ៨០ ភាគរយ គឺមិនមានបញ្ហាអ្វីទេ។ ចំពោះផ្កាដែលមានពណ៌លឿង និងពណ៌ក្រហម ដែលពណ៌ទាំងនេះ តែងតែនិយម និងសំខាន់ជាងគេ លក់ដាច់ជាធម្មតា ដោយសារមិនមានពាក្យចចាមអារ៉ាមថាមានការឆុងនឹងពណ៌ក្រហម លឿង ដូចឆ្នាំមុន។

ដោយឡែក អ្នកស្រី ស៊ូ ចរិយា ជាអ្នកលក់ផ្កាគ្រប់ប្រភេទនៅជិតវត្តទឹកថ្លា ក៏បានបញ្ជាក់ដែរថា ក្នុងរដូវនេះ ហាងរបស់អ្នកស្រីអាចលក់ដាច់ជាហូរហែដែរ ទាំងអង្គាសីល និងផ្កាស្បៃរឿង រួមទាំងដើមក្រូចផងដែរ។

អ្នកស្រីបានបន្តថា ម៉ូយដែលធ្លាប់ទិញ គឺនៅតែទិញជាប្រចាំ រីឯម៉ូយថ្មី ក៏បន្តចូលទិញ ហើយឆ្នាំនេះ អតិថិជនក៏មិនរើសប្រកាន់ពណ៌ផ្កាលឿងក្រហមអីដែរ។ សម្រាប់អតិថិជនរបស់គាត់ នៅតែមានជំនឿរឿងពណ៌នេះជាធម្មតា គឺ នៅតែតាមទំនៀមទម្លាប់មកទិញដោយពុំគិតពាក្យចចាមអារ៉ាមអ្វីឡើយ។

គួរជម្រាបថា កំណើនអតិថិជនមានការសម្រុកទិញលើសមុនទ្វេដង ខណៈចូលឆ្នាំចិននេះនៅសល់តែ ៣ ថ្ងៃទៀតតែប៉ុណ្ណោះ។ ចំពោះបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ ចាប់ផ្ដើមនៅថ្ងៃទី ២៨-៣១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


