Connect with us

ព័ត៌មានជាតិ

កម្ពុជា ធ្លាប់មានក្រុមហ៊ុនស្តុកប្រេង​របស់រដ្ឋនៅសម័យរដ្ឋកម្ពុជា

បានផុស

នៅ

កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជា ធ្លាប់មានក្រុមហ៊ុនប្រេងរបស់រដ្ឋ ដោយអនុវត្តតាមសេដ្ឋកិច្ចផែនការ។ មានន័យថា រដ្ឋទទួលបន្ទុកផ្គត់ផ្គង់ និងពិនិត្យលើតម្រូវការ និងការប្រើប្រាស់ទាំងមូល ទាំងវិស័យសាធារណៈ និងឯកជន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែក្រោយពីកម្ពុជា ប្រកាន់របបទីផ្សារសេរី ដោយឈានទៅធ្វើឯកជនភាពភាវូបណីកម្មចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងការបោះឆ្នោតជាដើម រដ្ឋក៏បានប្រគល់ក្រុមហ៊ុនប្រេងឱ្យទៅវិស័យឯកជនគ្រប់គ្រង ដើម្បីសេដ្ឋកិច្ចរីកចម្រើន។

ជាបន្តបន្ទាប់មក វិស័យឯកជនក៏ធ្វើការលក់តាមវិធីប្រកួតប្រជែងតាមបែបទីផ្សារសេរី ដោយកំណត់តម្លៃដោយខ្លួនឯង។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ដោយមើលឃើញមានការប្រកួតប្រជែងតម្លៃនៅលើទីផ្សារខ្លាំងពេក នៅឆ្នាំ ២០១៦ ក្រសួងពាណិជ្ជកម្ម ក៏បានជជែកជាមួយវិស័យឯកជន ដើម្បីសិក្សាលទ្ធភាពរៀបចំរូបមន្តមួយ កំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ដោយយកតម្លៃប្រេងអន្តរជាតិ ពីប្រទេសសិង្ហបុរីជាគោលសម្រាប់សិក្សា។

​​ពេលនោះ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសមួយ ដោយឱ្យក្រុមហ៊ុនប្រេងទាំងអស់ រក្សានូវសន្និធិប្រេងរបស់ខ្លួន នៅក្នុងស្តុករយៈពេល ៣ខែ។ ប៉ុន្តែក្រោយមក ដោយមើលឃើញពីតម្លៃប្រេងមានការប្រែប្រួលមិនទៀង និងរហ័ស ដែលអាចធ្វើឱ្យប៉ះពាល់ដល់របររកស៊ីរបស់វិស័យឯកជន  រដ្ឋក៏បានពង្រួញរយៈពេលត្រឹមមួយខែវិញ។ មានន័យថា ការកំណត់សន្និធិ សំដៅលើការធានាឱ្យមានប្រេងប្រើប្រាស់ ទាំងវិស័យឯកជន និងសាធារណៈ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់បន្តថា បើទោះជាសង្គមទាំងមូលជួបនូវបញ្ហាសង្គ្រាម ជម្លោះព្រំដែន ឬបញ្ហាផ្សេងៗ ដែលមិនអាចប៉ាន់ស្មានទុកជាមុនបាន គឺយើងនៅតែមានប្រេងប្រើប្រាស់រយៈពេលយ៉ាងហោច ១ខែ ក្នុងតម្លៃសមរម្យ ដែលពលរដ្ឋអាចមានលទ្ធភាពទិញប្រើប្រាស់បាន។ ​

តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលថ្មីៗនេះ បានប្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ត្រៀមលក្ខណៈក្នុងការរក្សាប្រេងទុកក្នុងស្តុក ដើម្បីការពារហានិភ័យណាមួយដែលអាចកើតមាននៅថ្ងៃខាងមុខ បណ្តាលមកពីបញ្ហាតម្លៃប្រេងជាសកលដែលកំពុងកើនឡើង។​ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាពឹងផ្អែកស្តុកប្រេងយុទ្ធសាស្ត្រ តែលើក្រុមហ៊ុននាំចូលប្រេងឯកជនប៉ុណ្ណោះ ដូច្នេះដើម្បីការពារបញ្ហាណាមួយដែលកើតឡើងនាពេលខាងមុខ រាជរដ្ឋាភិបាលត្រូវបង្កើនស្តុកប្រេងបន្ថែម។

ទោះយ៉ាងណា រហូតមកដល់ពេលនេះ កម្ពុជា នៅមានប្រេងប្រើប្រាស់គ្រប់គ្រាន់ តាមតម្រូវការជាក់ស្តែង ដោយពុំមានការឡើងថ្លៃហូសពេកនោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអន្តរាគមន៍បញ្ចុះតម្លៃប្រេងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ។

បច្ចុប្បន្ន ក្រសួងបានកំណត់តម្លៃលក់រាយ ដោយមានការប្រកាសរយៈ ១០ថ្ងៃម្តង ខណៈប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលតម្លៃគ្រប់ពេល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម